Yearendyearend1140x150

អ្នកស្ឋេដកិច្ច៖រដ្ឋាភិបាលគួរត្រៀមថវិកា៣៦០លានដុល្លារ ដើម្បីជួយកម្មករពេលរោងចក្រព្យួរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា

(ភ្នំពេញ)៖ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា បានព្យាករទុកជាមុនថា ប្រសិនបើកង្វះ« វត្ថុធាតុដើម» មកពីប្រទេសចិននៅតែអូសបន្លាយរយៈពេល៦ខែខាងមុខ ប្រទេសកម្ពុជានឹងប្រឈមនឹងវិបត្តិក្នុងវិស័យកាត់ដេរ។អ្នកសេដ្ឋកិច្ចបានជូនជាគំនិតថា រាជរដ្ឋាភិបាល គួរតែត្រៀមថវិកាចំនួន៣៦០លានដុល្លារ ដើម្បីជួយកម្មករនៅពេលដែលរោងចក្រសុំព្យួរកិច្ចសន្យាការងារបណ្តោះអាសន្ន។ 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើការខ្វះ«វត្ថុធាតុដើម»នៅប្រទេសចិននៅតែអួសបន្លាយរយៈពេល៦ខាងទៀត នោះវិស័យការដេរនៅប្រទេសកម្ពុជានឹងជួបបញ្ហា។រដ្ឋាភិបាលគួរត្រៀមខ្លួនពីឥឡូវឱ្យហើយដើម្បីទប់នឹងបញ្ហានេះ។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រសិនបើរោងចក្រមួយចំនួនជួបបញ្ហា រាជរដ្ឋាភិបាល និង ថៅកែរោងចក្រគួរជួបចរចាគ្នាដើម្បីរកដំណោះស្រាយជួយដល់កម្មករនៅពេលដែលពួកគាត់បាត់បង់ការងារធ្វើ។សម្រាប់លោកបណ្ឌិត បើរដ្ឋាភិបាលចេញការគាទ្រំដោយផ្ដល់ថវិកា៤០លានដុល្លារក្នុងរយៈពេល១ខែ គឺមិនមានបញ្ហានោះទេ ព្រោះកម្មករកម្ពុជាមានតែ៦០ម៉ឺននាក់ ហើយរដ្ឋាភិបាលចេញលុយ ៤០ដុល្លារសម្រាប់កម្មករម្នាក់ រយៈពេល៦ខែ អស់តែ៣៦០លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេល៦ខែខាងមុខ។

គួរបញ្ជាក់ថា វិស័យកាត់ដេរនៅកម្ពុជាភាគច្រើនពឹងផ្អែកលើការនាំចូល«វត្ថុធាតុដើម»ពីប្រទេសចិន ដើម្បីបំពេញសង្វាក់ផលិតកម្មរោងចក្រនៅទូទាំងប្រទេសកម្ពុជា។ជាទម្លាប់ក្រោយចូលឆ្នាំចិន រោងចក្រនៅប្រទេសចិនចាប់ផ្តើមដំណើរការជាធម្មតា។ប៉ុន្តែសម្រាប់ឆ្នាំនេះ រោងចក្រជាច្រើននៅចិនបានផ្អាកដំណើរការផលិតកម្មដោយសារតែការផ្ទុះនៅមេរោគ«កូរ៉ូណា» ហើយការផ្អាកនេះមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយនឹងបើកដំណើរការឡើងវិញទេ។

តែយ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅមានក្តីរំពឹកថា រោងចក្រជាច្រើននៅចិននឹងចាប់ផ្តើមដំណើរការក្នុងរយៈពេលខ្លីខាងមុខនេះ។ប្រសិនបើកម្ពុជារងគ្រោះអស់ ១លាននាក់ ចិនអាចរងគ្រោះដល់ ១៤០០លាននាក់ ព្រោះផលិតកម្មអាចរាំងស្ទះ ដូច្នេះចិនមិនអាចទុកឱ្យបញ្ហានេះបន្តទេ ចិនអាចឹនឹងរកដំណោះស្រាយចំពោះបញ្ហានេះ ហើយការដោះស្រាយរបស់ចិន នឹងអាចជួយឱ្យកម្ពុជាស្រោចស្រង់បានមកវិញដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង