Yearendyearend1140x150

ក្រុមយោធា(PLA)នៅទីក្រុងហុងកុងបានធ្វើសមយុទ្ធយោធារួមគ្នានៅលើផ្ទៃសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ក្រុមយោធារំដោះប្រជាជន (PLA) នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)

ចិន៖ ក្រុមយោធារំដោះប្រជាជន (PLA) នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានធ្វើសមយុទ្ធយោធារួមគ្នានៃកងកំលាំងប្រដាប់អាវុធដែនដី សមុទ្រនិង អាកាសដើម្បីបង្កើនសមត្ថភាពការពាររបស់កងទ័ព។

សមយុទ្ធដែនដី អាកាសនិងសមុទ្ររួមមាន ល្បាតស្វែងរករួមគ្នាប្រតិបត្ដិការជួយសង្គ្រោះនិងសមយុទ្ធក្នុងការស្ទាក់ចាប់នាវាដែលសង្ស័យ។

នៅក្នុងសមយុទ្ធកងកម្លាំងទាំងបីបានធ្វើលំហាត់សមយុទ្ធទៀងទាត់ជាប្រចាំនិងស្វែងរកមធ្យោបាយយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាដែលមាននៅក្នុងបញ្ជា ការទំនាក់ទំនង ការសម្របសម្រួល និងការគាំទ្រខាងដឹកនាំភស្តុភារនៅក្នុងសមយុទ្ធរួមគ្នាផងដែរ។

ក្រុមយោធា PLA បាននិយាយថាក្រុមយោធនេះ ត្រូវបានអនុវត្តដោយច្បាប់និងបទប្បញ្ញត្តិក្នុងស្រុកហើយបានជូនដំណឹងដល់រដ្ឋាភិបាល HKSAR ជាមុននៃសមយុទ្ធនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង