Yearendyearend1140x150

កម្ពុជា-ចិនស្វែងរក«ផែនការ»បន្ថែមដើម្បីជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

យុក្យាការតា៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា និងចិន នៅថ្ងៃទី៣ ខែកុម្ភៈ បានស្តាតជួបប្រជុំទ្វេភាគីជាមួយគ្នា នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីស្វែងរក«ផែនការ»បន្ថែម ជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក ក្រោយជំងឺកូវីដ-១៩ បានធូរស្រាល។ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានឯកភាពគ្នារៀបចំផែនការសកម្មភាពនានា ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរនៅពេលខាងមុខ។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញក្រសួងទេសចរណ៍ ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួបប្រជុំទ្វេភាគីជាមួយ លោក Shi Zeyi អគ្គនាយកក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងគណៈប្រតិភូ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី។

កិច្ចជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការសកម្មភាព ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរតាមរយៈគិតគូររៀបចំកម្មវិធីសម្តែងសិល្បៈរួម ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដល់ពលរដ្ឋប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជាចូលរួមអបអរសាទរខួបគម្រប់៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

ជាមួយគ្នានោះ ភាគីទាំងពីរ បានដាក់ផែនការជំរុញជើងហោះត្រង់បន្ថែមទៀតពីគោលដៅទីផ្សារចិនមកកាន់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា និងពីកម្ពុជាទៅចិន។ រៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) សម្រាប់ផ្នែកឯកជន និងសារព័ត៌មានទៅកាន់ប្រទេសទាំងពីរ។ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។គាំទ្រដល់ការអនុវត្តសៀវភៅសស្តីពី China Ready ទេសចរណ៍កម្ពុជា និងការបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ China Ready។ជំរុញការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ក្នុងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅនេះ សន្ទុះកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាសមានសរុបជិត២.៤លាននាក់ កើនឡើងជិត៩០០% បើធៀបឆ្នាំ២០២១ និង មានចំនួនស្មើនឹង២៥%នៃឆ្នាំ២០១៩។ ជាមួយគ្នានេះ ជើងហោះហើរពិតប្រាកដក៏មានចំនួនកើនឡើងដែរ គឺមានចំនួនជិត៣ម៉ឺនជើង កើនឡើងជាង២៦០%ធៀបនឹងឆ្នាំ២០២១៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង