Yearendyearend1140x150

អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិ៖ឆ្ឆ្នាំ២០២០សេដ្ឋកិច្ចពិភពលោកទាំងមូលនឹងធ្លាក់ចុះ៤.៩%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិ IMF 

អាមេរិក៖អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា ដោយសារភាពមិនប្រាកដប្រជាក្នុងការបន្តរីករាលដាលនៃជំងឺកូវីដ១៩ បានជាសេដ្ឋកិច្ចពិភពលោកត្រូវប្រឈមនឹងការថមថយចុះដែលមានភាពកាន់តែធ្ងន់ធ្ងរជាងការប៉ាន់ប្រមាណជាមុន។

របាយការណ៍ថ្មីបំផុតស្តីពី«ចក្ខុវិស័យពីសេដ្ឋកិច្ចពិភពលោក»របស់អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា តាមការប៉ាន់ប្រមាណ ឆ្នាំនេះសេដ្ឋកិច្ចពិភពលោកទាំងមូលនឹងធ្លាក់ចុះ៤.៩%ដែលមានភាពធ្ងន់ធ្ងរជាង៣%ដែលប៉ានប្រមាណនៅខែមេសាឆ្នាំនេះ។

អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិបានចង្អុលបង្ហាញថា ទោះបីជាសហគ្រាសបានស្តារផលិតកម្មឡើងវិញក៏ដោយ ក៏ប៉ុន្តែ គម្លាតទំនាក់ទំនងសង្គមដោយស្ម័គ្រចិត្តនិងស្តង់ដារសុវត្ថិភាពនៃកន្លែងធ្វើការដែលត្រូវបានលើកកម្ពស់នឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ។អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលគឺ៥,៤% ទាបយ៉ាងឆ្ងាយជាងការប៉ាន់ប្រមាណនៅមុនផ្ទុះជំងឺឆ្លង ។

ក្រៅពីនេះ របាយការណ៍បានចង្អុលបង្ហាញថា ទោះបីជានៅប្រទេសដែលអត្រាចម្លងជំងឺធ្លាក់ចុះក៏ដោយ ក៏ការរៀបចំឡើងវិញនូវសកម្មភាពប្រក្រតីនៅតែប្រឈមឧបសគ្គសំខាន់ៗដដែល។ ការធ្វើទេសចរណ៍និងភាពចល័តនៅតែមានលទ្ធភាពតិចណាស់ វីរុសបានវាយប្រហារយ៉ាងខ្លាំងដល់ចំណាយនិងការវិនិយោគពាណិជ្ជកម្ម។អត្ថបទពីវិទ្យុចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង