Yearendyearend1140x150

ចិន រុស្ស៊ី​និងឥណ្ឌា​ប្រកាស​ប្រកាន់ខ្ជាប់​ពហុភាគីនិយម​និងពហុប៉ូល​ភាវូបនីយកម្ម​យ៉ាង​ម៉ឺងម៉ាត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖រដ្ឋមន្ត្រីក្រសួងការបរទេស ចិន រុស្ស៊ី​និងឥណ្ឌា​ នៅ​ថ្ងៃទី២៣​ខែមិថុនា រៀបចំធ្វើ​កិច្ចជំនួប​ពិភាក្សា​​តាម​ប្រព័ន្ធ​វីដេអូ​​។ក្នុងកិច្ចប្រជុំនោះ ប្រមុខការទូតចិន រុស្ស៊ី​និងឥណ្ឌា​ប្រកាស​ប្រកាន់ខ្ជាប់​ពហុភាគីនិយម​និងពហុប៉ូល​ភាវូបនីយកម្ម​យ៉ាង​ម៉ឺងម៉ាត់។

 ​លោកវ៉ាងយី​ សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និងជារដ្ឋមន្ត្រី​ការបរទេសចិន​ បាន​លើកឡើង​សំណើបីចំណុច​អំពីការបង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​ រុស្ស៊ីនិង​ឥណ្ឌាថា ​ទីមួយ ​ប្រកាន់ខ្ជាប់​ពហុភាគីនិយម​និងធ្វើឱ្យ​អភិបាលកិច្ច​ជាសកលមាន​សុក្រឹតភាព​ ។​ ទីពីរ ​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ​ពួតដៃគ្នា​យកឈ្នះលើ​ជំងឺឆ្លង ។ ​ទីបី ធ្វើឱ្យ​យន្តការ​សហប្រតិបត្តិការ​មាន​សុក្រឹតភាព​ ដើម្បីកកើត​ទៅជា​កម្លាំងរួម​របស់​ភាគីទាំងបី ។

លោក​ Sergey ​Lavrov ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​លោក ​S.​JAISHANKAR ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌាបាន​ថ្លែងថា​ រុស្ស៊ី ចិននិង​ឥណ្ឌាសុទ្ធតែ​ប្រកាន់ខ្ជាប់​ពហុភាគីនិយម​និងពហុប៉ូល​ភាវូបនីយកម្ម​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ផ្តួចផ្តើមគំនិត​ថា ​ទំនាក់ទំនង​អន្តរជាតិ​គួរតែគោរព​តាមក្រម​អន្តរជាតិ​ដែល​ទទួលស្គាល់ជា​សាធារណៈ ។

លោក ​Sergey​ Lavrov ​ក្នុងនាមជា​ប្រធានផ្លាស់វេន​បានថ្លែង​ទៀតថា ​ប្រទេស​មួយចំនួន​ប៉ុនប៉ងបំផ្លាញ​របៀបរៀបរយ​អន្តរជាតិ​បន្ទាប់ពី​សង្គ្រាម​លោកលើក​ទីពីរដែល​មាន​អង្គការ​សហប្រជាជាតិ​ជាមជ្ឈមណ្ឌល ​បង្កជម្លោះ​នយោបាយ​ភូមិសាស្ត្រ​ដោយ​គ្មាន​ហេតុផល​ អនុវត្ត​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេសដទៃទៀត​ដោយ​ផ្តេសផ្តាស ​ការគាំពារនិយម​កើនឡើង​ឥតឈប់ឈរ ​។ ទង្វើទាំងនេះ​គួរឱ្យព្រួយបារម្ភ ។ ​ចំពោះ​មុខ​បញ្ហាប្រឈម​ ប្រទេសទាំងបី​គួរតែ​រួមសាមគ្គីគ្នា​ រក្សាការផ្លាស់ប្តូរ​ជាយុទ្ធសាស្ត្រ​ ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លងមាន​ភាពកាន់តែ​ស៊ីជម្រៅ ​ដើម្បីរួមគ្នា​គាំពារសន្តិភាព​ វិបុលភាព​និងស្ថិរភាព​ទូទាំង​ពិភពលោក។អត្ថបទពីវិទ្យុចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង