Yearendyearend1140x150

កម្ពុជា-វៀតណាម ចុះហត្ថលេខារួមគ្នាពង្រីកកិច្ចសហការរដ្ឋសភាឱ្យកាន់តែស៊ីជម្រៅ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភាវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាក្នុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ នាថ្ងៃទី១៩វិច្ឆិកានេះ នៅវិមានរដ្ឋសភាកម្ពុជា។

បន្ទាប់មកថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរនឹងអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា-វៀតណាម និងបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបបរិបទជាក់ស្តែង ផងដែរ។

តបតាមការអញ្ជើញរបស់ សម្តេច ហេង សំរិន ឯកឧត្តម វឿង ឌីញ ហ្វេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកឯកឧត្តមនឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត។

សូមជម្រាបថា ដំណើទស្សនកិច្ចរបស់ ឯកឧត្តម វឿង ឌីញ ហ្វេ នៅកម្ពុជានាពេលនេះបានធ្វើឡើងបន្ទាប់ពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម កាលពីខែកញ្ញា កន្លងមកនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង