Yearendyearend1140x150

ភាពយន្តឯកសារផលិតដោយកម្ពុជា-ចិនចំណងជើងថា«ឈូងសមុទ្រមួយ ពិភពលោកតែមួយ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភាពយន្តឯកសារសហការផលិតដោយភាគីកម្ពុជានិងចិនដែលមានចំណងជើងថា 《ឈូងសមុទ្រមួយ ពិភពលោកតែមួយ》ពីពណ៌នាអំពីឧស្សាហកម្មពាណិជ្ជកម្មជាមួយបរទេសរបស់កម្ពុជាផ្សារភ្ជាប់ជាមួយគោលនយោបាយបើកចំហររបស់ប្រទេសចិន តើដំណើរការដោយរបៀបណា?

ភាពយន្តឯកសារ《ឈូងសមុទ្រមួយ ពិភពលោកតែមួយ》មានពីរភាគ មួយភាគរយៈពេល៣០នាទី ដែលបានសហការផលិតដោយទូរទស្សន៍ជាតិកម្ពុជានិងវិទ្យុនិងទូរទស្សន៍ក្វាងស៊ីចិន ភាពយន្តឯកសារនេះជាកម្មវិធីពិសេសសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវចាក់ផ្សាយលើកញ្ចក់ទទក នៅ នាថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេសកម្ពុជាមានគុណសម្បត្តិខាងភូមិសាស្ត្រសម្រាប់តភ្ជាប់ដីគោកនិងសមុទ្រនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការចូលរួមផែនការអភិវឌ្ឍន៍តំបន់ដែលផ្តួចផ្តើមដោយប្រទេសចិនយ៉ាងជ្រាលជ្រៅ មានដូចជា ខ្សែក្រវ៉ាត់មួយផ្លូវមួយ ច្រកផ្លូវថ្មីរវាងដីគោកនិងសមុទ្រនិងជាដើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មបរទេសបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មកែច្នៃនិងផលិត កសិកម្ម និងអាជីវកម្មផ្សេងៗទៀត។

ឈូងសមុទ្រប៉ៃពូនៃខេត្តក្វាងស៊ី ប្រទេសចិន បម្រើជាផ្លូវឆ្លងកាត់ទៅកាន់សមុទ្រពីភាគខាងលិចប្រទេសចិនទៅដល់តំបន់អាស៊ាន។ក្រុមកំពង់ផែឈូងសមុទ្របៃពូរួមមានកំពង់ផែជីង ចូវ កំពង់ផែ ហ្វាន់ ឈឹន និងកំពង់ផែបេយ ហាយ ក្នុងខេត្តក្វាងស៊ីប្រទេសចិន និងកំពង់ផែព្រះសីហនុ ក្នុងប្រទេសកម្ពុជា ត្រូវបានតភ្ជាប់គ្នាដោយសមុទ្រ ហើយបង្កើតជាស្ថានីយដ៏មមាញឹកសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងកម្ពុជា និងចិន។ កសិផលពិសេសរបស់កម្ពុជា ដូចជាផ្លែស្វាយ និងផ្លែមៀន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយចេញដំណើពីទីក្រុងព្រះសីហនុ ទៅដល់ឈូងសមុទ្របៃពូ ហើយបន្ទាប់មកចែកចាយទូទាំងប្រទេសចិនតាមរថភ្លើង។ ដោយសារវិធីសាស្រ្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព ដែលរហ័សនិងចម្រុះ ប្រទេសកម្ពុជា និងចិនមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជិតស្និទ្ធ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

ភាពយន្តឯកសារ《ឈូងសមុទ្រមួយ ពិភពលោកតែមួយ》ផ្តោតសំខាន់ទៅលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា និងចិន បកស្រាយគោលនយោបាយបើកចំហររបស់ប្រទេសចិន និងសារៈសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជានិងចិន និងបង្ហាញពីការចូលរួមចំណែករបស់កម្ពុជាដែលជាដៃគូសហការសំខាន់របស់ប្រទេសចិន ចំពោះការលើកកម្ពស់ការអភិវឌ្ឍន៍ និងភាពរុងរឿងក្នុងតំបន់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង