Yearendyearend1140x150

«យន្តហោះយោធាអាមេរិក»ហោះរំលោភបំពានអធិបតេយ្យភាពទឹកដីរបស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យន្តហោះដឹកជញ្ជូន C-40A របស់កងទ័ពអាមេរិក 

ចិន៖យន្តហោះដឹកជញ្ជូន C-40A របស់កងទ័ពអាមេរិក បានហោះឆ្លងកាត់តំបន់ចិនតៃវ៉ាន់ ។ ក្រសួងការបរទេសចិន ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងក្រសួងការពារជាតិចិនបានចាត់ទុកការបង្ហាញអាកប្បកិរិយារបស់អាមេរិកនេះ បានរំលោភបំពានអធិបតេយ្យភាពទឹកដីរបស់ចិន។

ភាគីចិនបានហៅការហោះឆ្លងកាត់តំបន់ចិនតៃវ៉ាន់ពីសំណាក់យន្តហោះដឹកជញ្ជូន C-40A របស់កងទ័ពអាមេរិកមិនបានទទួលការអនុញ្ញាតពីប្រទេសចិន គឺបានរំលោភបំពានអធិបតេយ្យភាពទឹកដីរបស់ចិន និងបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ជាទង្វើខុសឆ្គងនិងមានគ្រោះថ្នាក់យ៉ាងខ្លាំង ។

លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន និងលោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបង្ហាញជំហររបស់ចិនអំពីរឿងនេះរួចហើយ ។ លោកស្រីHua Chunying បានលើកឡើងថា ទង្វើរបស់អាមេរិកបែបនេះបានល្មើសយ៉ាងខ្លាំងនូវច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ ។

លោកស្រីសង្កត់ធ្ងន់ថា ចិនដាស់តឿនភាគីអាមេរិកឱ្យគោរពគោលការណ៍ “ប្រទេសចិនមួយ” និងការកំណត់នៃសេចក្តីប្រកាសរួមទាំង ៣ រវាងប្រទេសចិននិងអាមេរិក បញ្ឈប់សកម្មភាពមិនស្របច្បាប់និងបង្កហេតុបែបនេះ ។ ប្រទេសចិននឹងចាត់នូវរាល់វិធានការចាំបាច់ទាំងអស់ ដើម្បីគាំពារយ៉ាងមុតមាំនូវផលប្រយោជន៍ខាងអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ អត្ថបទពីវិទ្យុមិត្តភាពកម្ពុជាចិន សម្រួលដោយស៊ីស៊ីថាមស៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង