Yearendyearend1140x150

ធនាគារអភិវឌ្ឍន៍ជនបទចង់ឃើញកសិករពង្រឹងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ភ្នំពេញ៖ អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានថ្លែងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ឥណទានដល់សហគមន៍កសិកម្ម, MSMEs, SMEs ហើយធនាគារចង់ឃើញចង់ឃើញកសិករពង្រឹងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ។

ឯកឧត្តម កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៦ ខែមិថុនានេះ បានអនុញ្ញាតឲ្យលោក ញ៉ែម សារ៉េត នាយកនៃអង្គការហេហ្វឺអន្តរជាតិកម្ពុជាចូលជួបប្រជុំពិភាក្សាការងារ និងសំដែងការគួរសម។

ក្នុងកិច្ចពិភាក្សានោះភាគីទាំងពីរ បានពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអនុវត្តនានាជាពិសេសគម្រោងចិញ្ចឹមមាន់សាច់ មាន់ពង ព្រមទាំងបង្កើនសក្កានុពលបន្ថែមសម្រាប់ពង្រីកទីផ្សារ ខែ្សច្រវ៉ាក់ផលិតផលកសិកម្ម ជាពិសេសដើម្បីជំរុញ និងគាំទ្រកសិករខ្នាតតូច និងសហគមន៍កសិកម្មឲ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូចដើម្បីបង្កើនប្រាក់ចំណូល និងការបង្កើតការងារក្នុងសហគមន៍។

ឯកឧត្តម កៅ ថាច បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរីករាយ និងត្រៀមខ្លួនរួចជាស្រេចនូវកញ្ចប់ថវិកាហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីផ្តល់ឥណទានដល់ សហគមន៍កសិកម្ម, MSMEs, SMEs។ ទន្ទឹមនេះ ឯកឧត្ដម ចង់បាន និងចង់ឃើញ កសិករពង្រឹង និងពង្រីកនូវការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក...) ដើម្បីអាចផ្តត់ផ្គង់បានតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងទីផ្សារបានគ្រប់គ្រាន់ ដោយមិនពឹងផ្អែកការនាំចូលសត្វពីខាងក្រៅប្រទេស។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង