Yearendyearend1140x150

កម្ពុជារក្សាជំហរគោរពនូវគោលការណ៍ចិនតែមួយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាគោលជំហដោយប្រកាន់ភ្ជាប់នូវគោលនយោបាយចិនមួយ និងកោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ព្រមកទាំងគាំទ្រលើសេចក្ដីសម្រេចរបស់ប្រជាជនចិនក្នុងការបង្កើត និងពង្រឹងប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់ថ្នាក់ជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីរក្សាសន្តិសុខជាតិ។នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងសេចក្តីប្រកាសភាគីកម្ពុជាចិន បានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ស្តីពីអភិបាលកិច្ចល្អ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជានិងចិនដើម្បីការពារប្រឆាំងនឹងបដិវត្តពណ៌។ក្នុងនោះភាគីចិនបានបញ្ជាក់ជំហរជាថ្មីថា គាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារបូរណភាពទឹកដី ឯករាជ្យ និងស្ថិរភាពសង្គម។

ចំណែកភាគីកម្ពុជាវិញ ក៏បានប្រកាសរក្សាគោលជំហដោយប្រកាន់ភ្ជាប់នូវគោលនយោបាយចិនមួយ និងកោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ព្រមកទាំងគាំទ្រលើសេចក្ដីសម្រេចរបស់ប្រជាជនចិនក្នុងការបង្កើត និងពង្រឹងប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់ថ្នាក់ជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីរក្សាសន្តិសុខជាតិ។

គួរបញ្ជាក់ថា ក្រៅពីឯកភាពខាងលើភាគីកម្ពុជា-ចិន ក៏បានឯកភាពគ្នាតម្លើងកម្រិតភារកិច្ចនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថកិច្ចរបស់គណៈកម្មាធិការនេះមួយកម្រិតទៀត។ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ចរចារលើអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការសុខភាពកងទ័ព និងបន្តកិច្ចការសំខាន់ៗជាច្រើនទៀត។

ភាគីចិនគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងធ្វើការរួមគ្នាជាមួយកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង