Yearendyearend1140x150

សំរាមនៅភ្នំពេញកើនឡើងពី២៨០០តោន-៣០០០តោនក្នុងមួយថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សំរាមនៅក្នុងរាជធានីភ្នំពេញនៅពេលបច្ចុប្បន្នបានកើនឡើងចន្លោះពី២៨០០តោន-៣០០០តោនក្នុងមួយថ្ងៃ។ការកើនឡើងនេះដោយសារតែកំណើនប្រជាជនដែលរស់នៅ និងរកស៊ីនៅក្នុងរាជធានីនេះ បានកើនឡើងច្រើនជាង៣លាននាក់។នេះបើតាមប្រាសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនាភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ប្រជាជននៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានការកើនឡើង ដែលជាហេតុនាំឱ្យសម្រាមមានការកើនឡើងដូចគ្នា។ឯកឧត្តមបានបន្តថា ខណៈពេលដែលចំនួនប្រជាជនមិនទាន់មានការកើនឡើង ការប្រមូលសម្រាមមានត្រឹមតែ៩៩៥តោនប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្នប្រជាជនមានការកើនឡើងច្រើនជាង៣លាននាក់ ដែលបណ្តាលឱ្យការប្រមូលសម្រាមមានការកើនឡើងពី២៨០០តោន-៣០០០តោនក្នុងមួយថ្ងៃ។

បើតាមឯកឧត្តម ឃួង ស្រេង បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងជ្រើសរើសក្រុមហ៊ុនប្រមូលសម្រាមដែលមានបទពិសោធន៍ក្នុងការប្រមូលសម្រាមតាមលក្ខណៈ និងស្តង់ដារអន្តរជាតិ ដើម្បីជួយសម្រួលដល់បញ្ហាសម្រាមនៅរាជធានីភ្នំពេញ។ឯកឧត្តមសព្វថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជ្រើសរើសក្រុមហ៊ុនចំនួន៦ ប៉ុន្តែនឹងមានការចម្រាញ់យកតែ៣ក្រុមហ៊ុនតែប៉ុណ្ណោះ សម្រាប់ប្រតិបត្តិនៅក្នុងការប្រមូលសម្រាមនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ដោយមានគោលការណ៍អនុញ្ញាតពីក្រសួងមហាផ្ទៃ និងការគាំទ្រពិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត«រដ្ឋាករស្វយ័តគ្រប់គ្រងសម្រាម និងសំណង់រឹង»។បច្ចុប្បន្នគម្រោងនេះ បានរៀបចំរចនាសម្ព័ន្ធនេះរួចរាល់ហើយ ប៉ុន្តែស្ថិតក្នុងដំណាក់កាលអន្តរកាល ដែលត្រូវជួបបញ្ហាប្រឈមខ្លះៗដែលជាកត្តាសត្យានុម័ត នោះគឺការផ្លាស់ប្តូររបៀបរបរការងារពីអ្នកគ្រប់គ្រងសេវា មកជាប្រតិបត្តិសេវាដោយផ្ទាល់។ឯកឧត្តម ឃួង ស្រេង មានក្តីសង្ឃឹមជឿជាក់ថា ការផ្តល់សេវាប្រមូលសំណង់រឹង-សម្រាមនៅរាជធានីភ្នំពេញ នឹងមានស្ថានភាពប្រសើរឡើងក្នុងពេលដ៏ខ្លីខាងមុននេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង