Cct850x100 1

ពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី១៤៣នាក់នឹងមកដល់កម្ពុជានៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ីចំនួន១៤៣នាក់នឹងមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០។ការត្រឡប់មកវិញដល់ធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលអស់រយៈពេលមួយខែកន្លះរវាងស្ថានទូតកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ជារួមអ្នកដំណើរជាពលរដ្ឋខ្មែរសម្រាប់ជើងហោះហើរខាងលើនេះ មានចំនួន២០៤នាក់។ក្នុងចំណោមអ្នកខកខានដំណើរថ្ងៃទី៧ មេសា គឺមានចំនួន១១៥នាក់ តែប៉ុណ្ណោះដោយហេតុថា មានអ្នកដំណើរខ្លះពុំមានផ្តល់ព័ត៌មានមកស្ថានទូត និងចំនួនសម្រេចមិនត្រឡប់ទៅកម្ពុជាក្នុងអំឡុងពេលនេះ ពីព្រោះត្រូវចូលធ្វើការវិញ ឬអ្នកខ្លះទៀតជិតដល់ពេលត្រូវចូលសាលារៀនវិញ ខណៈអ្នកដំណើរចំនួន៨៩នាក់ផ្សេងទៀត គឺក្រុមហ៊ុនលក់សំបុត្របន្ថែម។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បានសម្រេច​ឲ្យ​ពលករ​ខ្មែរ​ជាង​ ២០០ ​នាក់​អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។ ប៉ុន្តែ​ត្រូវ​ទុកពេល​វេលា​ឲ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី គេ​ធ្វើ​តេស្ត​សុខភាព​សិន ដើម្បី​បញ្ជាក់ថា កូនក្មួយ​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​ជំងឺ​កូវីដ​១៩​។ ពួកគេទាំងអស់នេះក៏តម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃទៀតនៅឯស្រុកកំណើតផងដែរ។ ការធ្វើបែបនេះ គឺដើម្បីឱ្យប្រាកដថា ពួកគេទាំងនេះមិននាំចូលជំងឺកូវីដ-១៩ មកចម្លងដល់ប្រជាពលរដ្ឋនៅក្នុងស្រុក ពីព្រោះថា ម៉ាឡេស៊ី​ គឺជាប្រទេសហានិភ័យខ្ពស់នៃជំងឺកូវីដ-១៩នេះ៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង