Yearendyearend1140x150

​បេតិកភណ្ឌវប្បធម៌អរូបីចិនជាង៣.៧០០បានដាក់តាំងនៅទូទាំងប្រទេសចិនក្នុងទិវាបេតិកភណ្ឌវប្បធម៌និង​ធម្មជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖នៅថ្ងៃទី ១៣ ខែ មិថុនានេះ គឺជាទិវាបេតិកភណ្ឌវប្បធម៌និង​ធម្មជាតិនៃ​ប្រទេស​ចិន​។​ប្រទេស​ចិន​មាន​បេតិកភណ្ឌ​​វប្បធម៌​និងបេតិកភណ្ឌធម្មជាតិ ដ៏សម្បូរ។ ​យោងតាម​​ផែនការនៃក្រសួងវប្បធម៌ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំនេះ សកម្មភាពឃោសនានិងបង្ហាញ នូវបេតិកភណ្ឌវប្បធម៌អរូបី​ជាង ៣.៧០០ បានត្រូវ​ធ្វើឡើង​នៅ​គ្រប់ទីកន្លែង​ទូទាំងប្រទេសចិន ​​​​​និងបញ្ចាំង​​ភាពយន្តឯកសារនិង​វីដេអូតាមអនឡាញដែលពាក់ព័ន្ធនឹងការការពារ​បេតិកភណ្ឌវប្បធម៌អរូបី ​ជាង ១៦០០ ។ ​​រំពឹងថា ​សាធារណជន​អាច​យកចិត្តទុកដាក់​​​​និង​ចូលរួមក្នុងការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ចែករំលែកនូវសមិទ្ធិ​ផល​នៃ​ការការពារ​ បេតិកភណ្ឌ​វប្បធម៌អរូបី​​ ។

ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌​និង​ទេសចរណ៍​ចិន​នៅ​បានរួមសហការជាមួយ​អង្គភាព​និង​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិកមួយចំនួន ​ដើម្បី​រៀបចំ​សកម្មភាព​“ ពិធីបុណ្យ​ទិញទំនិញ​បេតិកភណ្ឌវប្បធម៌អរូបី ” ។គិតដល់ថ្ងៃទី ១១ ​ខែ មិថុនា ​មាន​ហាងលក់ទំនិញជិត ៦៥០០ ទូទាំងប្រទេសបានចូលរួម​ពិធីបុណ្យ​ទិញឥទំនិញនេះ ។ ​ក្នុង​ចំណោម​នោះ​​ មានផលិតផល​បេតិកភណ្ឌវប្បធម៌អរូបីជាង ៨ ម៉ឺន ​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោងបេតិកភណ្ឌវប្បធម៌អរូបីគ្រប់កម្រិតប្រមាណ ៤៥០០ ​។

យើងបានដឹងថា ​ប្រទេសកម្ពុជា​ក៏មានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនដែរ ​មនុស្ស​គ្រប់រូប​មាន​ទំនួល​ខុសត្រូ​វក្នុងការការពារកេរ្តិ៍ដំណែល ។ចូរយើងរួមគ្នា​ការពារ​កេរ្តិ៍ដំណែល​និង​ខិតខំប្រឹងប្រែង​​រួមគ្នា​ ដើម្បី​ទទួលបន្តនិងពង្រីកវប្បធម៌​ជនជាតិ​ដ៏​ល្អប្រសើរ​​​របស់ចិន​និង​កម្ពុជា​។អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង