Yearendyearend1140x150

តាមទូរស័ព្ទ៖ឌូតឺតេប្រាប់លោកស៊ីជីនភីងថា“មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់យកហ្វីលីពីនដើម្បីប្រឆាំងចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោកស៊ី ជិនភីង ប្រធានាធិបតីចិន  និង លោកឌូតឺតេប្រធានាធិបតីហ្វីលីពីន។

ចិន៖លោកឌូតឺតេប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី១១ មិថុនានេះ បានប្រកាសនៅចំពោះមុខលោកស៊ី ជីនភីង ប្រធានរដ្ឋចិនថា ហ្វីលីពីននឹងធ្វើជាមិត្តភ័ក្តិរបស់ចិនជាប់រហូត ហើយនឹងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់យកហ្វីលីពីនធ្វើជាលេសទៅធ្វើសកម្មភាពប្រឆាំងចិននោះទេ។

ការប្រកាសរបស់លោកឌូតឺតេ ធ្វើឡើងក្នុងកិច្ចសន្ទនាតាមរយៈខ្សែទូរស័ព្ទជាមួយលោកស៊ីជីនភីងប្រធានរដ្ឋចិន។ក្នុងកិច្ចជំនួបនោះ លោកស៊ី ជីនភីង បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ដោយបានផ្តល់ជំនួយជាទឹកប្រាក់ បទពិសោធន៍និងជំនឿចិត្តដល់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅទូទាំងពិភពលោក ពោលគឺខិតខំជួយប្រទេសដែលត្រូវការជំនួយទាំងនោះ។ ប្រទេសចិនរីករាយរួមសហការយ៉ាងស្អិតល្មួតជាមួយហ្វីលីពីន ដើម្បីផ្តល់ការគាំទ្រដល់សហគមន៍អន្តរជាតិក្នុងការរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហើយគាំទ្រអង្គការសុខភាពពិភពលោកដើរតួនាទីដឹកនាំកាន់តែល្អដើម្បីរួមគ្នាបង្កើតសហគមន៍រួមវាសនាខាងសុខភាពមនុស្សជាតិ។

លោកស៊ី ជីនភីង មានជឿជាក់ថាក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងដំណើរស្តារឡើងវិញ ទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងហ្វីលីពីននឹងទទួលបានការអភិវឌ្ឍកាន់តែទូលំទូលាយ។

ជាការឆ្លើយតប លោកឌូតឺតេបានថ្លែងថា ប្រទេសចិនមិនត្រឹមតែបានគ្រប់គ្រងជំងឺឆ្លងដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជំនួយសប្បុរសដល់ហ្វីលីពីនជាដើមជាពិសេស លោកប្រធានរដ្ឋចិនស៊ី ជីនភីង បានប្រកាសថា ក្រោយពីស្រាវជ្រាវនិងផលិតវ៉ាក់សាំងដោយជោគជ័យ នឹងដាក់ឱ្យប្រើប្រាស់ជាផលិតផលសាធារណៈជាសកល ដែលនឹងធ្វើឱ្យមនុស្សជាតិទាំងមូលទទួលបានផលប្រយោជន៍។

ហ្វីលីពីននឹងធ្វើជាមិត្តភ័ក្តិរបស់ចិនជាប់រហូត ហើយនឹងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់យកហ្វីលីពីនធ្វើជាលេសទៅធ្វើសកម្មភាពប្រឆាំងចិននោះទេ។ ភាគីហ្វីលីពីនរំពឹងអាចត្រួសត្រាយកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរលើគ្រប់វិស័យជាមួយប្រទេសចិន សំដៅជំរុញការស្តារផលិតកម្មឡើងវិញក្នុងពេលឆាប់ៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង