Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

អាម៉េរិក«អនុម័តកញ្ចប់៨០០លានដុល្លារ»បន្ថែមដើម្បីជួយអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតី Joe Biden អមដោយអគ្គសេនាធិការកងទ័ព ឧត្តមសេនីយ៍ Mark Milley (ឆ្វេង) និងឧត្តមសេនីយ Andrew P. Poppas នៅមូលដ្ឋានទ័ពអាកាស Dover ក្នុងទីក្រុង Delaware កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងត្រៀមផ្តល់ជំនួយយោធាបន្ថែមចំនួន ៨០០ លានដុល្លារដល់អ៊ុយក្រែន ហើយអាចប្រកាសអនុម័តកញ្ចប់ថវិការឆាប់ៗនេះសម្រាប់បន្តជួយអ៊ុយក្រែន។

លោក Biden នឹងអនុញ្ញាតឱ្យផ្តល់ជំនួយបន្ថែមទាំងដល់អ៊ុយក្រែនមានទាំងសព្វាវុធ ថ្នាំសង្កូវ សម្ភារះចម្បាំងផ្សេងៗទៅដល់អ៊ុយក្រែនដើម្បីបន្តទប់ទល់ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបន្ថែមទៀត។

ចាប់តាំងពីកងទ័ពរុស្សីបានឈ្លានពានដែនដីអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងទៅ ប្រទេសមហាអំណាចជាច្រើនបាននាំគ្នាបន្តដាក់ទណ្ឌកម្មលើរុស្សីទោះបីជាយ៉ាងណាក៏រុស្សីនៅតែបន្តប្រតិបត្តិការពិសេសរបស់ខ្លួនលើអ៊ុយក្រែនដោយមិនដកថយ នឹងមិនប្រកាសបិទបញ្ចប់ប្រតិបត្តិការពិសេសរបស់ខ្លួនឡើយ៕

Khcct banner

អត្ថបទទាក់ទង