Yearendyearend1140x150

អឺរ៉ុបកំពុងកៀរគរថវិកាចំនួន៤៨៣លានដុល្លារ ដើម្បីជួយកម្ពុជាក្នុងអំឡុងវិបត្តិកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងកៀរគរថវិកាចំនួន ៤៨៣ លានដុល្លារ ជាជំនួយឥតសំណង និងប្រាក់កម្ចីសម្រាប់ជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់សង្គមសេដ្ឋកិច្ចដែលបង្កឡើងដោយសារជំងឺនេះ។

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការរាតត្បាតជាសកលនៃវីរុសកូរ៉ូណាទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព។ ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជាក្នុងពេលវេលាដ៏សែនពិបាកនេះ។ ដើម្បីសម្រេចគោលដៅនេះក្រុមអឺរ៉ុបប្រើប្រាស់ធនធានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនានាជាមួយនឹងរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ។

ការគាំទ្រដែលដៃគូអឺរ៉ុបផ្តល់ដល់ប្រទេសកម្ពុជាផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួនបី ស្របតាមផែនការគោលដៅស្តីពីការឆ្លើយតបចំពោះជំងឺកូវីដ១៩របស់កម្ពុជា៖ ១. «ក្នុងការគាំទ្រដល់វិស័យសុខាភិបាល»ក្រុមអឺរ៉ុបរួមចំណែកដល់ការបង្កើនសមត្ថភាពស្រាវជ្រាវ និងធ្វើតេស្តនៅក្នុងប្រទេសកម្ពុជា, គាំទ្រដល់ការអនុវត្តន៍ផែនការសកម្មភាពជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។

ទិដ្ឋភាពទី២ផ្តោតលើ«ការគាំទ្រដល់ប្រជាពលរដ្ឋមុខរបរចិញ្ចឹមជីវិតនិងការងារ»។ នៅកាលៈទេសៈដែលការងារមុខរបរចិញ្ចឹមជីវិត និងសុខសន្តិភាពនិងត្រូវប្រឈមនឹងគ្រោះថ្នាក់ ដៃគូអឺរ៉ុបរួមចំណែកផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋមុខរបរចិញ្ចឹមជីវិត និងការងារតាមរយៈកម្មវិធីគាំពារសង្គម អាហារូបករណ៍ និងការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ។

ចំណែកឯទិដ្ឋភាពទី៣ផ្តោតលើ«គាំទ្រដល់ការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ»។ អឺរ៉ុបនឹងធ្វើការងារជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ដែលក្នុងនោះរួមមានការវិនិយោគសាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រសិទ្ធភាពថាមពល និងការស្ដារឡើងវិញដែលគិតគូរពីបរិស្ថាន។

សូមបញ្ជាក់ថា ការគាំទ្រក្នុងទឹកប្រាក់ចំនួន ៤៤៣លានអឺរ៉ូស្មើនឹង ៤៨៣ លានដុល្លារ ដែលជាការបញ្ចូលគ្នានូវថវិកាវិភាគន៍ថ្មី ថវិកាដែលបានវិភាគន៍តាមកម្មវិធី និងថវិកាដែលត្រូវបានបង្វែរទិសដៅ ត្រូវបានផ្ដល់តាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការជាដៃគូដែលក្នុងនោះរួមមានអង្គការសង្គមស៊ីវិលផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង