Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

តុលាការសម្រេចចោទលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន 

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៩ សីហានេះ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។នេះបើតាមដីការបញ្ជូនរឿងទៅជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ។

ក្រៅពីចោទប្រកាន់តំណាងអយ្យការ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទ និង វត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

សូមជម្រាបថា លោក ស៊ុន ឆ័យ រងពាក្យបណ្តឹងចំនួនពីរផ្សេងគ្នា ដោយបណ្តឹងទី១ គឺមកពីគណបក្សប្រជាជនកម្ពុជា និងបណ្តឹងទី២ ធ្វើឡើងពីខាងគ.ជ.ប ក្រោមបទចោទ បរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និង ស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ ក្រោយពីលោក សុន ឆ័យ បានបរិយាយតាមសារព័ត៌មានអនឡាញដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានការលួចបន្លំសន្លឹកឆ្នោត។

លោក សុន ឆ័យ​ បានបដិសេធ​ថា ​លោកមិន​បានបំភ្លៃ​ខុសពីការពិត ​និង មិន​មាន​បំណង​ក្នុងការនិយាយ​បរិហាកេរ្តិ៍ជាសាធារណៈ​ទៅកាន់​គ.ជ.ប​ ឬចំពោះគណបក្ស​នយោបាយ​ណាមួយនោះទេ។លោកថា រាល់ចម្លើយដែលលោកបានឆ្លើយជាមួយអ្នកកាសែតនាពេលកន្លងមក គឺធ្វើឡើងដោយឥតព្រាងទុក និង ជាការឆ្លើយបែបតស៊ូមតិនៅពេលគជបមិនទាន់ប្រកាសលទ្ធផលផ្លូវការ៕

Khcct banner

អត្ថបទទាក់ទង