Yearendyearend1140x150

សារមន្ទីរជាតិ រក្សាទុកហ្វីលកញ្ចក់ចំនួន ៤២៥០បន្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សារមន្ទីរជាតិកម្ពុជា

ភ្នំពេញ៖ ហ្វីលកញ្ចក់ចំនួន៤២៥០បន្ទះ ត្រូវបានរក្សាទុកនៅក្នុងបណ្ណសាដ្ឋាននៃសារមន្ទីរជាតិ ដែលហ្វីលទាំងនោះភាគច្រើនជារូបរបស់ស្ថាបនិកសារមន្ទីរជាតិ គឺលោក George Groselier។ ហ្វីលកញ្ចក់(Glass Flat Negative) ជាប្រភេទហ្វីលថតដែលបារាំងនិយមប្រើប្រាស់នារវាងឆ្នាំ១៨៥០-១៩៤០ សម្រាប់ថតរូបសខ្មៅនៅជំនាន់នោះ ជាពិសេសរូបទេសភាព ប្រាសាទ ឬសកម្មភាពផ្សេងៗ។

បណ្ណសាដ្ឋាននៃសារមន្ទីរជាតិ បានរក្សាទុកហ្វីលកញ្ចក់ចំនួន៤២៥០បន្ទះ ដែលហ្វីលទាំងនោះភាគច្រើនជារូបរបស់ស្ថាបនិកសារមន្ទីរជាតិ គឺលោក George Groselier។ រូបភាគច្រើនក្នុងហ្វីលនេះ ជារូបអ្នករាំល្ខោនហ្លួងប្រមាណជាជិត៩០០បន្ទះ ក្រៅពីនោះជារូបប្រាសាទបុរាណ វត្ថុសិល្បៈ ទេសភាពតាមដងទន្លេ ទេសភាពនៅក្នុងទីក្រុង និងវត្តអារាមជាដើម។

បច្ចុប្បន្នរូបថតទាំងនោះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសិក្សាស្វែងយល់ពីទិដ្ឋភាពសង្គមនាសម័យកាលនោះ។ ដើម្បីចូលរួមថែរក្សាហ្វីលកញ្ចក់នេះ កំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ មានការរៀបចំសម្អាតហ្វីលទាំងនេះឡើងវិញក្រោមជំនួយឧបត្ថម្ភពីប្រទេសអូស្រ្តាលី។ បន្ទាប់មកក្នុងឆ្នាំ១៩៩៤ សារមន្ទីរជាតិបានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋបារាំង ផ្តិតហ្វីលទាំងនេះជារូបថតឡើង ក្នុងគោលបំណងសម្រួលដល់អ្នកស្រាវជ្រាវ ហើយបានរៀបចំទុកដាក់ហ្វីលក្នុងប្រអប់ប្រកបដោយសុវត្តិភាព។

បច្ចុប្បន្ននេះ ក្រុមការងារបណ្ណសារដ្ឋាននៃបណ្ណាល័យសារមន្ទីរជាតិ កំពុងបន្តការស្កែនរូបហ្វីលទាំងអស់ឡើងវិញក្នុងគោលបំណងថែរក្សាទុកជាឯកសារឌីជីថលងាយស្រួលក្នុងការបម្រើដល់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិដែលមានចំណាប់អារម្មណ៍លើរូបថតអតីតកាលទាំងនោះ៕

រូបភាព៖ សារមន្ទីរជាតិកម្ពុជា
រូបភាព៖ សារមន្ទីរជាតិកម្ពុជា
រូបភាព៖ សារមន្ទីរជាតិកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង