Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

សម្តេច ហ៊ុន សែន៖"ភរិយាខ្ញុំធ្លាប់ហៅខ្ញុំទៅធ្វើស្រែ និង ហាមកុំពាក់ព័ន្ធរឿងនយោបាយ"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ.

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៥ សីហានេះ បានថ្លែងបង្ហើបពីប្រវត្តិសម្តេច ក្រោយពីប្រទេស​កម្ពុជា បានរួចផុតពីសង្គ្រាមស៊ីវិល ដោយក្នុងនោះសម្តេចត្រូវបានភរិយាសម្តេចហៅទៅធ្វើស្រែនៅស្រុកកំណើតវិញ និង ហាមកុំឱ្យសម្តេចឈប់ពាក់ព័ន្ធនឹងរឿងនយោបាយ។

ថ្លែងក្នុងពិធីអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្តេច ហ៊ុន សែន បានអះអាងថា ពេលសម្តេចបានជួបជុំគ្រួសារឡើងវិញនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ភរិយារបស់សម្តេច គឺសម្តេច​គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​សែន បានហៅសម្តេចទៅធ្វើស្រែនៅស្រុកវិញ ហើយហាមសម្តេចឈប់ពាក់ព័ន្ធនឹងរឿងនយោបាយ។

បើតាមសម្តេច ហ៊ុន សែន សម្តេចបានបដិសេធនឹងការស្នើសុំរបស់សម្តេច​គតិព្រឹទ្ធបណ្ឌិត ដោយពន្យល់ថា ក្រុមខ្មែរក្រហមនឹងវិលមកវាយប្រហារបង្កើតជាសង្គ្រាមរាំរៃនៅក្នុងប្រទេសកម្ពុជាបន្តទៀត។សម្រាប់សម្តេច បានជំរុញឱ្យកូន និង ចៅរបស់សម្តេច ត្រូវតែខិតខំពង្រឹងសមត្ថភាព ដើម្បីបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីនៅពេលអនាគត។

Khcct banner

អត្ថបទទាក់ទង