Yearendyearend1140x150

កម្ពុជារំពឹងទទួលបានប្រយោជន៍ច្រើនពី«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចប្រជុំ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ដំណាក់កាលទី៣ តាមវីដេអូចម្ងាយ។

ភ្នំពេញ៖ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមអ្នកចរចារំពឹងថា ប្រសិនបើកម្ពុជា-ចិន ឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើ នោះកំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងលើសឆ្នាំមុនៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ដំណាក់កាលទី៣ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

កិច្ចចរចាដំណាក់កាលទី៣នេះ ផ្ដោតសំខាន់ទៅលើការបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឱ្យកាន់តែកើនឡើងថែមទៀត។

តាមរយៈកិច្ចចរចាបានឱ្យដឹងទៀតថា  ក្រុមការងារកម្ពុជា-ចិន ទាំង១០ក្រុម បានរាយការណ៍ពីវឌ្ឍនភាពសម្រេចបាន និងស្នើសុំអនុសាសន៍លើបញ្ហាប្រឈមផ្នែកបច្ចេកទេស ច្បាប់ និងគោលនយោបាយពីប្រធានក្រុមអ្នកចរចានៃប្រទេសទាំងពីរ។ភាគីកម្ពុជា-ចិន បានដោះស្រាយបញ្ហាសេសសល់ទាំងស្រុងនៃអត្ថបទកិច្ចព្រមព្រៀង(Agreement Text) ហើយក៏បានឯកភាពលើគោលការណ៍សំខាន់ៗ ទាក់ទងនឆងការបើកច្រកទីផ្សារ ផ្នែកទំនិញ និងសេវាផងដែរ។

ជាមួយគ្នានេះក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីផ្ដល់ការយលព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ ព្រមទំាងជំពូកផ្សេងៗ និងដើម្បីធ្វើការសម្រេចចិត្តប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅចុងឆ្នាំ២០២០ នេះ។

សូមបញ្ជាក់ដែរថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាដំណាក់កាលទី៣ គឺរៀបចំឡើងតាមរយៈវីឌីអូចម្ងាយ ហើយភាគីទាំងពីរបានពិភាក្សាយ៉ាងគ្រប់ជ្រុងជ្រោយដោយបន្តលើមូលដ្ឋានគ្រឹះនៃកិច្ចចរចារពីរលើកដំបូង ក៏សម្រេចបានកុងសុងស៊ីសយ៉ាងទូលំទូលាយ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង