Yearendyearend1140x150

កម្ពុជាចាប់ផ្តើមគិតថ្លៃសេវាការធ្វើតេស្ត,ចត្តាឡីស័ក និងការព្យាបាលអ្នកជំងឺកូវីដ១៩ ពីជនបរទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចគិតថ្លៃសេវាចំពោះការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និង ការពិនិត្យព្យាបាលអ្នកជំងឺ​កូវីដ១៩ ពីជនបរទេសដែលចូលមកកម្ពុជា។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ជវត្ថុ ផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ មិថុនា ឆ្នាំ ២០២០។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានថ្លែងថា បានប្រកាសរាល់ការព្យាបាលអ្នកកើតជំងឺកូវីដ១៩ លើទឹកដីកម្ពុជា មិនត្រូវបានគិតប្រាក់ទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំប្រកាស យើងក្រ តែយើងចិត្តធំ អ្នកណាកើតជំងឺលើដីយើង យើងចេញលុយព្យាបាល។ នយោបាយនេះគឺប្លែកពីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះត្រូវចេញលុយព្យាបាលខ្លួនឯង។ កម្ពុជាជាប្រទេសមួយក្រ សុំប្រកាសថា ជនជាតិបរទេសដែលឈឺ [កូវីដ១៩] ក្នុងទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា ដោយមិនបង់ថ្លៃ នេះជាគោលនយោបាយរបស់យើង»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា ការព្យាបាលជំងឺដល់ជនបរទេសដែលកើតជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ និងការជាការងារមនុស្សធម៌ សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង