Yearendyearend1140x150

អតីតមន្ត្រីអន្តោប្រវេសន៍វៀតណាម ត្រូវបានចាប់ខ្លួនពីបទស៊ីសំណូក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកវរសេនីយ៍ឯក Tran Van Du អាយុ ៦១ ឆ្នាំចូលរួមកិច្ចប្រជុំជាអនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងសន្តិសុខសាធារណៈនៅឆ្នាំ ២០២២

ហូជីមិញ៖ អតីតមន្ត្រីអន្តោប្រវេសន៍កំពូលនៅក្រសួងសន្តិសុខសាធារណៈវៀតណាម ត្រូវបានចាប់ខ្លួនពីបទទទួលសំណូកក្នុងការរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍កូវីដ១៩ ។ អ្នកនាំពាក្យរបស់ក្រសួងលោក To An Xo បាននិយាយថា វរសេនីយ៍ឯក Tran Van Du អាយុ ៦១ ឆ្នាំ អតីតនាយករងនៃនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងសន្តិសុខសាធារណៈ ស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ខណៈដែលការស៊ើបអង្កេតលើរឿងអាស្រូវនៃការធ្វើមាតុភូមិនិវត្តន៍ត្រូវបានពង្រីក។

មន្រ្តីវៀតណាមបានអៈថាមន្រ្តីដែលទទួលសំណូកនោះមានឈ្មោះ ង្វៀន ម៉ៃអាញ់ អាយុ ៤៦ឆ្នាំ អ្នកឯកទេសទំនាក់ទំនងអន្តរជាតិនៅការិយាល័យរដ្ឋាភិបាល លោក Ngo Quang Tuan អាយុ ៣៨ឆ្នាំ អ្នកឯកទេសទំនាក់ទំនងអន្តរជាតិនៅក្រសួងដឹកជញ្ជូន និងលោក Vu Sy Cuong អាយុ ៣៦ឆ្នាំ ជាអតីតមន្ត្រីអន្តោប្រវេសន៍នៅក្រសួងសន្តិសុខសាធារណៈ ក៏ប្រឈមនឹងការចោទប្រកាន់ផងដែរនៃការទទួលសំណូក។ មន្រ្តីវៀតណាមបន្តថា លោក Bui Huy Hoang អាយុ ៣៤ឆ្នាំជាមន្ត្រីនៅក្រសួងសុខាភិបាលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទក្លែងបន្លំ ហើយ Nguyen Tien Manh អាយុ ៥២ ឆ្នាំជាអ្នកដឹកនាំអាជីវកម្មទេសចរណ៍ត្រូវបានចាប់ខ្លួនពីបទផ្តល់សំណូក។

ការស៊ើបអង្កេតបានរកឃើញថាមន្ត្រី និងអ្នកដឹកនាំអាជីវកម្មជាច្រើនបានទាញយកផលប្រយោជន៍ពីគោលនយោបាយរដ្ឋាភិបាលដើម្បីរកប្រាក់។ យោងតាមក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងថា ជើងហោះហើរធ្វើមាតុភូមិនិវត្តនីមួយៗដែលបានរៀបចំក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ១៩ ទទួលបានប្រាក់ចំណេញជាច្រើនពាន់លានដុងវៀតណាម (1 ពាន់លានដុង = ៤២,៧៥០ ដុល្លារ) បន្ទាប់ពីកាត់ការចំណាយ។

គួរបញ្ជាក់ថាប្រទេសវៀតណាមបានដំណើរការជើងហោះហើរមាតុភូមិនិវត្តន៍ប្រហែល ២,០០០ ជើង ដើម្បីនាំអ្នកស្រុកដែលជាប់គាំងនៅក្រៅប្រទេសដោយសារជំងឺរាតត្បាត កូវីដ១៩ចូលមកក្នុងប្រទេសវិញ ។ប៉ុន្តែមនុស្សជាច្រើនត្រូវទិញសំបុត្រជាមួយតម្លៃថ្លៃខុសពីរាល់ដង និងបំពេញនីតិវិធីដ៏លំបាកដើម្បីទទួលបានកៅអីនៅលើជើងហោះហើរធ្វើមាតុភូមិនិវត្តន៍វិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង