Yearendyearend1140x150
Img 0571

ក្រសួងទេសចរណ៍គ្រោងដាក់«ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យភ្ញៀវ»តាមប្រព័ន្ធតេលេក្រាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍គ្រោងដាក់«ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យភ្ញៀវ»ក្នុងឧស្សាហកម្មទេសចរណ៍តាមប្រព័ន្ធតេលេក្រាម ដើម្បីបម្រើដល់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យានេះ ក្រសួងទេសចរណ៍នឹងគ្រោងរៀបចំដាក់ឲ្យដំណើរការ នាពេលឆាប់ៗនេះ។ នេះបើតាមប្រសាសន៍របស់លោក តុប សុភ័ក អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ថ្លែងប្រាប់ស៊ីស៊ីថាមសន៍នៅថ្ងៃនេះ។

លោក តុប សុភ័ក បានគូសបញ្ជាក់ថា គោលបំណងក្នុងការបង្កើតប្រព័ន្ធនេះឡើង គឺដើម្បីបម្រើដល់ភ្ញៀវទេសចរនាៗនៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានព័ត៌មានច្បាស់លាស់តាមរយៈប្រព័ន្ធតេលេក្រាម ដើម្បីងាយស្រួយក្នុងគ្រប់គ្រងស្ថិតិ និងការទប់ស្កាត់ការរីករាតត្បាតកូវីដ១៩ ក្នុងករណីដែលភ្ញៀវចូលទៅបរិភោគអាហារនៅភោជនីយដ្ឋានណាមួយ ប្រព័ន្ធបច្ចេកវិទ្យានេះនឹងផ្តល់ព័ត៌មានទាក់ទងពីការឆ្លងជម្ងឺកូវីដ១៩បានទាន់ពេលវេលា។

លោកសុភ័កបន្តថា សម្រាប់ប្រព័ន្ធបច្ចេកវិទ្យានេះ ក្រសួងទេសចរណ៍គ្រោងនឹងដាក់ឲ្យដំណើរការនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងតំបន់ភូមិភាគឦសាន្តមួយចំនួន។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះ វិបត្តិនៃជំងឺឆ្លងកូវីដ១៩ (COVID-19) អាចធ្វើឲ្យចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ប្រមាណ -៧០% និងភ្ញៀវទេសចរក្នុងស្រុកអាចធ្លាក់ចុះក្នុងរង្វង់ប្រមាណ -៥០% ជាមួយនឹងការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារ ផលប៉ះពាល់ដល់អាជីវកម្មទេសចរណ៍មួយចំនួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង