Cct850x100 1
1800px x h300px kh

ខេត្តព្រះវិហារទទួលបានទេសចរជាង២ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃនៃការឈប់សម្រាក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រះវិហារ៖ ក្នុងរយៈពេល ០២ថ្ងៃ ពោលគឺចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៃការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះវិហារបានទទួលភ្ញៀវទេសចរមកលេងកម្សាន្តសរុបចំនួន ២២,៩០០នាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅព្រឹកនេះ។

ភ្ញៀវទេសចរសរុបចំនួន ២២,៩០០នាក់ដែលបានមកលេងកម្សាន្តនៅខេត្តព្រះវិហារក្នុងរយៈពេល២ថ្ងៃនៃការឈប់សម្រាករួមមាន ភ្ញៀវជាតិចំនួន ២២,៧៧៨នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១២២នាក់។ ទន្ទឹមនិងការទស្សនាកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរនានានៅក្នុងខេត្ត ភ្ញៀវទេសចរទាំងអស់ក៏ទទួលបាននូវសុខសុវត្ថិភាពល្អ ទាំងការធ្វើដំណើរ ស្នាក់នៅ និងទទួលទានអាហារនៅតាមគោលដៅនិមួយៗ។

ពិសេសភ្ញៀវទេសចរបានចូលរួមអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសបានដាក់ចេញ ក៏ដូចជាគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ដែលវិធានទាំងនេះមន្ទីរទេសចរណ៏បានផ្សព្វផ្សាយដល់គ្រប់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៏ និងតាមរមណីយដ្ឋាន ក៏ដូចជាសហគមន៏គោលដៅទេសចរណ៏ក្នុងខេត្ត៕

Khcct banner

អត្ថបទទាក់ទង