Yearendyearend1140x150

ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង៖កម្ពុជា-ចិនមានទំនាក់ទំនងពិសេសគឺគ្រប់ជ្រុងជ្រោយទាំងអស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង 

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន ដោយកិច្ចប្រជុំនេះមានកាតចូលរួមពីបណ្តាមន្រ្តីជាន់ខ្ពស់មកពីក្រសួងចំនួន១៥។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជា-ចិនមានទំនាក់ទំនងពិសេសគឺគ្រប់ជ្រុងជ្រោយទាំងអស់។ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍យ៉ាងដូច្នេះថា៖«ដូចយើងដឹងស្រាប់ហើយ កម្ពុជាចិន តាំងពីឆ្នាំ២០១០មក គឺបានបង្កើតភាពដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មានន័យថាបិទប្រកាសលើគ្រប់បញ្ហាគ្រប់ជ្រុងជ្រោយ»។

ឧបនាយករដ្ឋមន្ត្រី បន្តទៀតថា នៅថ្ងៃ២៨ មេសា ២០១៩ តំណាងកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋរបស់ចិន ព្រមទាំងជារដ្ឋមន្រ្តីការបរទេស បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។ ដូច្នេះ ទំនាក់ទំនងរវាងកម្ពុជាចិន គឺមានទំនាក់ទំនងពិសេសគ្រប់ជ្រុងជ្រោយទាំងអស់។

គួរបញ្ជាក់ថា កិច្ចប្រជុំផ្ទៃក្នុងគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិននៅថ្ងៃនេះ រៀបចំឡើងក្នុគោលដៅសម្រាប់កិច្ចប្រជុំធំក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅថ្ងៃទី១៦ ខាងមុខនេះ។តាមគម្រោងកិច្ចប្រជុំធំនៅថ្ងៃទី ១៦ មិថុនា ក៏មានការចូលរួមពីថ្នាក់ដឹកនាំចិនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង