Yearendyearend1140x150

វៀតណាមគ្រោងចាក់វ៉ាក់សាំងដល់ទារកអាយុ ៦ ខែដើម្បីការពារកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមគ្រោងចាក់វ៉ាក់សាំងដល់ទារកអាយុ ៦ ខែដើម្បីការពារកូវីដ១៩ ប្រភពរូប៖ VN express international

វៀតណាម៖ រដ្ឋាភិបាលបានណែនាំឲ្យក្រសួងសុខាភិបាលចាប់ពីឆ្នាំក្រោយធ្វើផែនការចាក់វ៉ាក់សាំងដល់ទារកអាយុចាប់ពី ៦ ខែឡើងទៅ ដើម្បីការពារជំងឺកូវីដ-១៩ ។

ការណែនាំនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ខណៈដែលរដ្ឋាភិបាល បានបន្តជំរុញឱ្យមានការគ្របដណ្តប់លើការចាក់វ៉ាក់សាំងកាន់តែច្រើន ចំពេលមានតម្រូវការទាបសម្រាប់ការចាក់វ៉ាក់សាំងបង្ការនៅក្នុងតំបន់ផ្សេងៗ។

ការិយាល័យរដ្ឋាភិបាលបាននិយាយថា ទីក្រុងនិងខេត្តមិនគួរខ្ជះខ្ជាយវ៉ាក់សាំង។ ខណៈអាជ្ញាធរបានគ្រប់គ្រង ២៣៨ លានដូសដល់មនុស្សដែលមានអាយុចាប់ពី ៥ ឆ្នាំឡើង។ កុមារភាគច្រើនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅត្រូវបានចាក់វ៉ាក់សាំងចំនួន ២ ដង។

សូមបញ្ជាក់ថា CDC របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែមិថុនាបានណែនាំអោយចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ទារកដែលមានអាយុចាប់ពី ៦ ខែឡើងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង