Yearendyearend1140x150

អាម៉េរិក អរគុណកម្ពុជាចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អាម៉េរិក

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ជំនួបពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក។

ភ្នំពេញ៖ ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក បានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ដើម្បីគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ ទន្ទឹមនេះឯកឧត្តម បានអរគុណដល់ភាគីកម្ពុជាចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អាម៉េរិក។

ឯកឧត្តម Daniel Kritenbrink បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ | កំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ។

ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យ ពាណិជ្ជកម្មទ្វេភាគី និងបានរម្លឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់ឯកឧត្តមឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែក សេដ្ឋកិច្ច។

ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Daniel Kritenbrink បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាអំពីការរៀបចំ និងបញ្ហាប្រឈមនានា នៅក្នុងកិច្ច ប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken មកចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (PMC) ជាមួយសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឧបការីរដ្ឋមន្ត្រីការបរទេសអំពីការវិវត្តនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន ព្រមទាំងលទ្ធផលជាក់ស្តែងមួយចំនួនដែលសម្រេចបានរហូតមកដល់បច្ចុប្បន្ន ក្នុងគោលដៅខាងលើផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង