Yearendyearend1140x150

នាយករដ្ឋមន្ត្រីជប៉ុនបានថ្កោលទោសចំពោះការបាញ់សម្លាប់លោក Abe

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

នាយករដ្ឋមន្ត្រីជប៉ុនបានថ្កោលទោសចំពោះការបាញ់សម្លាប់លោក Abe ប្រភពរូប៖ Republic World

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារនេះថាជា "អំពើព្រៃផ្សៃ" ដែលមិនគួរមាននៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ។ លោក បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មានអំពីឧបទ្ទវហេតុរបស់លោក Abe ។

លោក Kashida បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំសូមបួងសួងឱ្យអតីតនាយករដ្ឋមន្ត្រីលោក អាបេ នៅរស់រានមានជីវិត» ។

លោក Nobuo Kishi ប្អូនប្រុសរបស់លោក Abe ដែលបម្រើការជារដ្ឋមន្ត្រីការពារជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតីតនាយករដ្ឋមន្ត្រីកំពុងទទួលការបញ្ចូលឈាម ដើម្បីបំពេញការបាត់បង់ឈាមនៅពេលគាត់រងគ្រាប់កាំភ្លើង។ លោកបានពណ៌នាការវាយប្រហារនេះថា «មិនអាចទទួលយកបានទេ»។

ប៉ូលិសជប៉ុនបានកំណត់អត្តសញ្ញាណជនសង្ស័យជាអាយុ ៤១ ឆ្នាំ រស់នៅក្រុងណារ៉ា។ គាត់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយបានរាយការណ៍ប្រាប់ប៉ូលិសថា «ខ្លួនចង់សម្លាប់អ្នកនយោបាយជើងចាស់»។

ការិយាល័យរបស់លោកបាននិយាយថា នាយករដ្ឋមន្ត្រីគ្រោងនឹងត្រឡប់ទៅទីក្រុងតូក្យូវិញ ដោយផ្អាកយុទ្ធនាការរបស់លោកនៅក្នុងខេត្ត Yamagata ។ សមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀតត្រូវបានស្នើសុំឱ្យប្រមូលផ្តុំនៅក្នុងរដ្ឋធានីផងដែរ។

សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបាញ់សម្លាប់នៅពេលថ្លែងសុន្ទរកថានៅក្រុង Nara កាលពីព្រឹកមិញ។ ទោះបីជាបេះដូងរបស់លោកឈប់ដំណើរការ តែមន្ទីរពេទ្យមិនទាន់បញ្ជាក់ពីការស្លាប់របស់លោកនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង