Yearendyearend1140x150

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson លាលែងពីតំណែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson។រូបភាព៖ DW

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នៅថ្ងៃទី ៧ កក្កដានេះ បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោកត្រូវបានរដ្ឋមន្ត្រី និងសមាជិកសភានៃគណបក្សអភិរក្សរបស់លោកបោះបង់ចោស ក្រោយមិនពេញចិត្តក្នុងការដឹកនាំប្រទេសនៅអឺរ៉ុបមួយនេះ។

ប្រទេសអង់គ្លេសនឹងត្រូវជ្រើសរើសមេដឹកនាំថ្មី ដែលដំណើរការមួយអាចប្រើពេលប្រហែលពីរខែ ខណៈវាសនារបស់លោក Boris Johnson នឹងឬអាចបន្តនៅក្នុងតួនាទីជាអ្នកចាំផ្ទះឬយ៉ាងណានោះនៅមិនទាន់ច្បាស់។

សមាជិកសភាអភិរក្សនិយម បានអះអាងថា ការលាលែងពីតំណែងជាមេដឹកនាំគណបក្ស នាយករដ្ឋមន្ត្រីត្រូវតែលាលែងពីតំណែងរបស់លោក Boris Johnson ។ បន្ទាប់ពីបាត់បង់រដ្ឋមន្ត្រីជាច្រើនរូប Boris Johnson បានបាត់បង់ការទុកចិត្ត និងសិទ្ធិអំណាចដែលតម្រូវឱ្យបន្តទៅមុខទៀត។

គួរបញ្ជាក់ថា លោក Boris Johnson គឺជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស តែលោកសម្រេចសុំលាលែងពីតំណែង ពីព្រោះតែមិនពេញចិត្តនឹងដំណោះស្រាយស្តីពីការចាកចេញពីអឺរ៉ុប របស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May។នៅឆ្នាំ២០១៩ សមាជិកបក្សអភិរក្សនិយមអង់គ្លេស បានបោះឆ្នោតផ្ទៃក្នុងបក្ស សម្រេចជ្រើសរើសយកលោក Boris Johnson ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។

លោក Boris Johnson គឺជាអ្នកនយោបាយដែលរៀនចេញពីOxford សាលាល្បីរបស់អង់គ្លេស។ លោកកើត នៅញូវយក សហរដ្ឋអាមេរិក ក្នុងត្រកូលអភិជន។ប៉ុន្តែលោក ត្រូវបានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ពោរពេញដោយរឿងអាស្រូវ បានប្រព្រឹត្តចំណងស្នេហាជាមួយអ្នកកាសែតស្រីម្នាក់ ដល់មានផ្ទៃពោះ និងត្រូវយកកូនចេញ ជាមន្ត្រីដែលចាយវាយកញ្ចប់ថវិកាខ្ជះខ្ជាយច្រើន ហើយនិងធ្លាប់ជាអ្នកនយោបាយកុហកបោកប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង