Yearendyearend1140x150

កូវីដ៖កម្ពុជាបាត់បង់ចំណូលពី«វិស័យទេសចរណ៍»ប្រមាណ៣ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍

ភ្នំពេញ៖ រយៈពេល ៤ខែដើមឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,១៦ លាននាក់ ធ្លាក់ចុះក្នុងអត្រា (៥២%) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្នុងពិធីផ្សព្វផ្សាយ “បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅថ្ងៃទី៥ មិថុនា។

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះ វិបត្តិនៃជំងឺឆ្លងកូវីដ១៩ (COVID-19) អាចធ្វើឲ្យចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ប្រមាណ -៧០% និងភ្ញៀវទេសចរក្នុងស្រុកអាចធ្លាក់ចុះក្នុងរង្វង់ប្រមាណ -៥០% ជាមួយនឹងការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារ ផលប៉ះពាល់ដល់អាជីវកម្មទេសចរណ៍មួយចំនួន។

បើតាមឯកឧត្តម ថោង ខុន គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ការធ្លាក់ភ្ញៀវទេសចរនេះមានផលប៉ះពាល់ជាច្រើនដល់ដំណើរការអាជីវកម្មទេសចរណ៍ (អាជីវកម្មបិទទ្វារសរុប ២ ៩៥៦ទីតាំង ) និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ (ចំនួនសរុប ៤៥ ៤០៥នាក់) ក្នុងនោះរួមមាន៖ សណ្ឋាគារដែលបានបិទចំនួន ៣២៤ សណ្ឋាគារ មាន ១៨ ៩៨៧បន្ទប់ ស្មើនឹង ៣១.០៣% (ប៉ះពាល់បុគ្គលិកសរុប ១៤ ៥៥៧នាក់ ស្មើនឹង ៣៧.១៨%)។

ចំណែកផ្ទះភ្ញៀវ (ផ្ទះសំណាក់) ដែលបានបិទចំនួន ៤០៥ ទីតាំង មាន ៥ ៦៤៤បន្ទប់ ស្មើនឹង ១៥.៣២% នៃចំនួនសរុប (ប៉ះពាល់បុគ្គលិកចំនួន ២ ០៨៧ នាក់ ស្មើនឹង ១៩.៥៦%)។ ភោជនីយដ្ឋានដែលបានបិទចំនួន ៣៨៥ ទីតាំង មាន ១៧ ៦៩៦កៅអី ស្មើនឹង ១១.២៧% នៃចំនួនសរុប (ប៉ះពាល់បុគ្គលិកចំនួន ៣ ៥៨៥ នាក់ ស្មើនឹង ១២.៤៤%)។

ម៉ាស្សាដែលត្រូវបានបិទចំនួន ៦៤៤ ទីតាំង មាន ៥ ៥៥៧ គ្រែ ស្មើនឹង ៩៦.៤១% នៃចំនួនសរុប (ប៉ះពាល់បុគ្គលិកចំនួន ៦ ៧២២ នាក់ ស្មើនឹង ៩៩.៩១%)។ សេវាកម្មទីភ្នាក់ងារទេសចរណ៍ដែលបានបិទចំនួន ៥១ ទីតាំង ស្មើនឹង ៧.១៦% នៃចំនួនសរុប (ប៉ះពាល់បុគ្គលិកចំនួន ២៥០ នាក់ ស្មើនឹង ៧.២៦%)។មគ្គុទេ្ទសក៏ទេសចរណ៍ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍ចំនួន ១១៨ នាក់ ស្មើនឹង ១.៨៤% នៃចំនួនសរុប។

ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ដែលត្រូវបិទអាជីវកម្មទូទាំងប្រទេសទាំងស្រុង មានចំនួន ១ ១៤៧ អាជីវកម្ម (ប៉ះពាល់បុគ្គលិកបម្រើការងារធ្វើចំនួន ១៨ ២០៤ នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង