Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ព័ត៌មានរូបភាព៖«ទំបន់រលក»ជាតំបន់ចែកចាយគ្រឿងសមុទ្រធម្មជាតិដ៏ធំសម្រាប់ខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ តំបន់ទំបន់រលក មានផែចតទូកនេសាទចំនួន៤២ផែ ដែលជាតំបន់លក់បោះដុំគ្រឿងសមុទ្រដ៏ធំមួយនៅ ទីក្រុងព្រះសីហនុ ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន និង សម្រាប់ការនាំចេញទៅក្រៅប្រទេស។

ទូកនេសាទទាំងតូចទាំងធំរាប់រយគ្រឿង បានចូលចតនៅតំបន់នេះជារៀងរាល់ថ្ងៃ ខណៈទូកនេសាទតូចត្រូវចេញទៅនេសាទនៅផ្ទៃសមុទ្រចន្លោះពី ៨ថ្ងៃទី កន្លះខែ រីឯទូកនេសាទធំចេញនេសាទប្រហែល១ខែ។

«គ្រឿងសមុទ្រធម្មជាតិស្រស់ៗ»រាប់រយតោនគីឡូដែលប្រជាពលរដ្ឋនេសាទបាន ត្រូវបានឈ្មួញ​មកអង្គុយរង់ចាំទិញតាំងពីម៉ោង៣ព្រឹក ដើម្បីយកទៅលក់បន្តតាមសណ្ឋាគារ និង ភោជនីដ្ឋាន ក្នុងទីក្រុងព្រះសីហនុ និង នាំចេញទៅក្រៅ៕


Khcct banner

អត្ថបទទាក់ទង