Yearendyearend1140x150

កងទ័ពរុស្ស៊ីដកខ្លួនចេញពីកោះពស់ជាថ្នូរនឹង«ការផ្លាស់ប្តូរបុគ្គលិកទ្រង់ទ្រាយធំ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កងទ័ពរុស្ស៊ីដកខ្លួនចេញពីកោះពស់ជាថ្នូរនឹង«ការផ្លាស់ប្តូរបុគ្គលិកទ្រង់ទ្រាយធំ» ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Konashenkov បាននិយាយកាលពីថ្ងៃទី ៣០ មិថុនាថា កងទ័ពរុស្ស៊ីបានដកខ្លួនចេញពីកោះពស់ក្នុងសមុទ្រខ្មៅ។ ដោយសារប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរបុគ្គលិកយោធាជាទ្រង់ទ្រាយធំនៅថ្ងៃទី២៩ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កោះពស់មានសារសំខាន់សម្រាប់ការគ្រប់គ្រងដែនទឹកភាគពាយ័ព្យនៃសមុទ្រខ្មៅ។ តែក្រោយមក រុស្ស៊ីបានសម្រេចដកកងទ័ពរបស់ខ្លួនចេញពីកោះពស់ ដោយធ្វើការដោះដូរបុគ្គលិកយោធាទ្រង់ទ្រាយធំជាមួយអ៊ុយក្រែន។

ចាប់តាំងពីថ្ងៃទី ៧ មក ភាគីអ៊ុយក្រែនបានព្យាយាមម្តងហើយម្តងទៀតក្នុងការបញ្ជូនកងទ័ពអាកាស និងកងទ័ពជើងទឹកទៅចុះចតនៅលើកោះពស់។ តែកងទ័ពរុស្ស៊ីបានវាយលុកការវាយប្រហារលើកងទ័ពអ៊ុយក្រែនម្តងហើយម្តងទៀត និងបានបំផ្លាញយន្តហោះចំនួន ៤ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ៤ និងនាវាចម្បាំងចំនួន ៣ គ្រឿង។

គួររំលឹកថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសកងទ័ពរុស្ស៊ី បានបំផ្លាញយន្តហោះអ៊ុយក្រែនសរុបចំនួន ១៦៣ គ្រឿង ឧទ្ធម្ភាគចក្រ ១២៤ គ្រឿង ដ្រូន ៧៩៣ គ្រឿង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចំនួន ៣០០ ឈុត រថក្រោះ ២៩៧៩ គ្រឿង រថពាសដែកចំនួន ៣២១ គ្រឿង គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ១៤៤០ គ្រឿង និង រថយន្តយោធាពិសេស ២៧៨៩ គ្រឿង ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង