Cct850x100 1

គិតត្រឹមថ្ងៃទី០៣​ មិថុនា កម្ពុជាពុំរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖គិតត្រឹមថ្ងៃទី ០៣​ មិថុនា ២០២០ ប្រទេសកម្ពុជាពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៥នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយ ចំនួន១២៣ នាក់ និងស្លាប់គ្មាន ។នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា។

បើតាមក្រសួង ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងកម្ពុជាជាប់ជានិច្ច ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។

សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ និងបានធ្វេីតេស្តចំនួន​ ២១,៥១៧ ស្មេីនឹង​ ១,២៩៦ ក្នុង១លាននាក់៕

ពាក្យទាក់ទង: ក្រសួងសុខាភិបាល
Khcct banner

អត្ថបទទាក់ទង