Yearendyearend1140x150

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ជាង ៣៣%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា ឆារស៍ វ៉ាន់ ធ្វើបទបង្ហាញពីវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល។

កណ្តាល៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល គិតត្រឹមថ្ងៃទី ១៤ មិថុនានេះ បានសម្រេចដំណើរការងារសាងសង់បានប្រមាណជាង៣៣% ក្រោយបើកដំណើរការងារសាងសង់អស់រយៈពេល២ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី ៧ មករា ឆ្នាំ២០២០។

តាមការគ្រោងការសាងសង់ព្រលានសម្រាប់ចុះចតយន្ត ហោះខ្នាតយក្ស 4F នឹងបញ្ចប់ការសាងសង់នៅ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវ នៅដើមឆ្នាំដើម២០២៥។នេះបើយោងតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្លែងក្នុងដំណើរទស្សនកិច្ច ជាមួយអ្នកវិនិយោគជាច្រើនរូបទៀត គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល។

បើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាលបានចាប់ផ្តើម ដំណើរ កសាងសង់នៅតាំងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ហើយក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះជាកម្ពុជាជួបវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលាន យន្តហោះ អន្តរជាតិ មួយនេះ នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្មភាព នៅលើប្លង់ព្រលានយន្តហោះលំដាប់ ផ្កាយប្រាំ និងមានរចនាបថទំនើបរបស់អន្តរជាតិ។

នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត នៅរាជធានីភ្នំពេញនេះ ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។នេះជាការថ្លែងបន្ថែមរបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និង ប្រធានក្រុមហ៊ុន Cambodia Airport Investment (CAIC) បានថ្លែងថា ការសាងសង់មាន៣ដំណាក់កាល ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុន បាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមានសមត្ថភាពទទួលអ្នកដំណើរបានជាង១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ហើយដំណាក់ កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពង្រីកសាងសង់ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិ អោយបាន ៤៥លាននាក់ ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០តទៅ។

លោកឧកញ៉ាបន្ត នៅក្នុងដំណាក់ដំបូងនេះក្រុមហ៊ុន CAIC បាននឹងកំពុងដំណើរការសាងសង់បានប្រមាណ ៣៣% ដោយបានចំណាយថវិកាអស់ប្រមាណ ៤៦១លានដុល្លាអាមេរិច។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល សាងសង់នៅលើទំហំប្រមាណ ២៦០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ខេត្តតាកែវ និង មានចំងាយពីប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ ។CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការ គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង