Yearendyearend1140x150

ស្រីលង្កាបើកចំហទិញប្រេងពីរុស្ស៊ី ខណៈប្រទេសដ៏ទៃបន្តដាក់ទណ្ឌកម្មលើរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថយន្ត​ម៉ាស៊ូត​តម្រង់​ជួរ​ជា​ជួរ​វែង​ដើម្បី​ទិញ​ប្រេង​ម៉ាស៊ូត​ដោយ​សារ​កង្វះ​ខាត​ប្រេង​នៅ​ទូទាំង​ប្រទេស​ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នៅ​ក្នុង​ទីក្រុង កូឡុំបូ ប្រទេស​ស្រីលង្កា ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២

កូឡុំបូ៖ប្រទេសស្រីលង្កា អាចនឹងត្រូវបានបង្ខំឱ្យទិញប្រេងបន្ថែមទៀតពីប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះប្រឈមនឹងការខ្វះខាត ចំពេលមានវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាគឺលោក Ranil Wickremesinghe នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកាលពីថ្ងៃសៅរ៍ បាននិយាយថា ជាដំបូងលោកនឹងរកមើលប្រភពផ្សេងទៀត ប៉ុន្តែនឹងបើកចំហរក្នុងការទិញប្រេងឆៅបន្ថែមទៀតពីទីក្រុងម៉ូស្គូដោយសារតែប្រទេសលោកកំពុងតែជួបបញ្ហាកង្វះប្រេងជាទម្ងន់។ លោកបន្ថែមប្រទេសស្រីលង្កាក៏បានចង្អុលបង្ហាញថា លោកនឹងសុខចិត្តទទួលយកជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀតពីប្រទេសចិន បើទោះបីជាប្រទេសនេះមានបំណុលកើនឡើងក៏ដោយ។

ដោយឡែកក្រុមមន្ត្រីកំពុងចរចាជាមួយអ្នកផ្គត់ផ្គង់ឯកជន ប៉ុន្តែលោក Wickremesinghe បាននិយាយថាបញ្ហាមួយដែលពួកគេប្រឈមមុខនោះគឺថា "មានប្រេងជាច្រើនកំពុងដំណើរការដែលអាចមានប្រភពត្រឡប់មកវិញក្រៅផ្លូវការទៅកាន់ប្រទេសអ៊ីរ៉ង់ ឬទៅកាន់ប្រទេសរុស្ស៊ី" លោកសង្គត់ធ្ងន់ថាចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ តម្លៃប្រេងពិភពលោកបានឡើងថ្លៃ។ លោកបន្តថាស្ថានភាពលំបាកនាពេលបច្ចុប្បន្នរបស់ប្រទេសស្រីលង្កាគឺមកពី "បញ្ហាប្រឈមរួម" ហើយសង្រ្គាមនៅអ៊ុយក្រែនកំពុងធ្វើឱ្យកាន់តែអាក្រក់ថែមទៀត ដោយបន្ថែមថាការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរអាចបន្តរហូតដល់ឆ្នាំ ២០១៤ ។

គួរបញ្ជាក់ថាប្រទេសស្រីលង្ការស្ថិតក្នុងគ្រាមានវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សរ៍ ហើយត្រូវបានជាប់គាំងយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រាក់ដុល្លារដើម្បីចំណាយលើការនាំចូលសំខាន់ៗរួមមានម្ហូបអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង