Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ក្រសួងសុខាភិបាលណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់លើជំងឺពងបែកដៃជើង និងក្នុងមាត់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី០៩ មិថុនា បានចេញសេចក្ដីណែនាំ ស្ដីពី ការការពារការចម្លងនៃជម្ងឺពងបែកដៃជើង និងក្នុងមាត់។ ការធ្វើឡើងយ៉ាងដូច្នេះ ដើម្បីក្រើនរំលឹកទៅដល់មាតាបិតា និងអាណាព្យាបាលឱ្យយកចិត្តទុកដាក់ទៅលើកូនតូចដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារមានអាយុតិចជាង៥ឆ្នាំ។

បើតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺដែលបង្កឡើងដោយវីរុស ដែលខុសពីជំងឺជើងនិងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ច្រើនកើតមានលើកុមារ ដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេសកុមារដែលមានអាយុក្រោម៥ឆ្នាំ។

ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ចាប់ដោយការក្ដៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែកចាប់ផ្ដើមរមាស់ក្នុងអំឡុងពេល១ទៅ២ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមានពងបែកនៅលើបាតដៃ ដៃ ជើង ក្នុងមាត់ និងពេលខ្លះលើកំប៉េះគូទ ឬអវៈយវៈភេទ។

ជំងឺពងបែកនេះ ក៏អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់ផងដែរ។ រោគសញ្ញានៃជំងឺធ្ងន់ធ្ងរ មាន ទន់អវៈយវៈ ប្រកាច់ កន្ត្រាក់ដៃជើង និងពិបាកដកង្ហើម (ហត់)។

ជំងឺពងបែកនៅដៃជើង និងក្នុងមាត់អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ទឹកមាត់ កំហាក ស្លេស សំបោរ ទឹករងៃដែលចេញពីពងបែក និងលាមករបស់អ្នកជំងឺ។

ដូច្នេះដើម្បីការពារកុមារពីការឆ្លងនៃជំងឺនេះ ត្រូវលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ពិសេសក្រោយពីប៉ះពាល់ ទឹកមាត់ កំហាក ស្លេស សំបោរ ទឹករងៃដែលចេញពីពងបែក និងលាមករបស់អ្នកជំងឺ។ លាងសម្អាតដៃមុនរៀនចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក និងកុមារ និងក្រោយប្ដូរទ្រនាប់គូទដល់ទារក ឬជូតសម្អាតរាងការទារក។


Khcct banner

អត្ថបទទាក់ទង