Cc time
Cct850x100 1
Itt 0  web banner

លិច«សាឡាង»ក្នុងដែនទឹកឥណ្ឌូនេស៊ីនាំឱ្យអ្នកស្លាប់កើនដល់១៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុគ្គលិកជួយសង្គ្រោះដែលកំពុងជួយអ្នកដំណើរដែលបានសង្រ្គោះ ពីសាឡាង Ladang Pertiwi 02

ហ្សាការតា៖ ចំនួនអ្នកស្លាប់ដោយសារការលិចសាឡាងនៅក្នុងដែនទឹកឥណ្ឌូនេស៊ីបានកើនឡើងដល់ ១៩ នាក់ហើយ បន្ទាប់ពីប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរយៈពេល ១០ ថ្ងៃត្រូវបានបិទ។ ដោយនាវា KM Ladang Pertiwi អស់ប្រេងឥន្ធនៈ ហើយបានលិចក្នុងអាកាសធាតុដ៏អាក្រក់មួយ ខណៈពេលកំពុងធ្វើដំណើរកាត់ច្រកសមុទ្រ Makassar ប្រទេសឥណ្ឌូនេស៊ី ក្នុងខេត្ត Sulawesi ភាគខាងត្បូង។

អាជ្ញាធរបានជួយសង្គ្រោះអ្នកដំណើរ និងនាវិក ៣១ នាក់ បានរកឃើញសាកសព ៤ នាក់ និងប្រកាសថា ១៥ នាក់បាត់ខ្លួន មុនពេលកិច្ចខិតខំប្រឹងប្រែងស្វែងរកបានបញ្ចប់ ដោយអ្នកដែលបាត់ខ្លួនឥឡូវមន្រ្តីពាក់ព័ន្ធសន្មតថាស្លាប់។

ដោយឡែកលោក Djunaidi ប្រធានផ្នែកស្វែងរក និងជួយសង្គ្រោះក្នុងតំបន់បានប្រាប់ AFP ថា "យើងកំពុងលុបចោលការស្វែងរក ពីព្រោះមិនមានសញ្ញាណាមួយដែលបង្ហាញថាជនរងគ្រោះបន្ថែមទៀតអាចត្រូវបានរកឃើញ" ។ លោកបន្តថាអ្នកនេសាទក្នុងតំបន់ដែលតែងតែជិះទូកកម្សាន្តនៅតំបន់នោះ ត្រូវបានគេប្រាប់ឱ្យជូនដំណឹងដល់អាជ្ញាធរ ប្រសិនបើពួកគេបានរកឃើញសាកសពបន្ថែមទៀត ហើយប្រតិបត្តិការស្វែងរកអាចនឹងត្រូវបើកឡើងវិញប្រសិនបើមានសញ្ញានៃអ្នកនៅរស់រានមានជីវិត។

សាច់ញាតិរបស់ជនរងគ្រោះនៃសាឡាង Ladang Pertiwi 02 កំពុងស្វែងរកព័ត៌មានអំពីសមាជិកគ្រួសាររបស់ពួកគេដែលបានបាត់ខ្លួននៅឯប៉ុស្តិ៍ស្វែងរក និងជួយសង្គ្រោះនៅទីក្រុង Makassar ភាគខាងត្បូង Sulawesi ។

គួរបញ្ជាក់ថាឧបទ្ទវហេតុតាមសមុទ្រគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសអាស៊ីអាគ្នេយ៍ដែលមានកោះប្រហែល ១៧,០០០ ដែលបទប្បញ្ញត្តិសុវត្ថិភាពត្រូវបានអនុវត្តន៍យ៉ាងយឺតយ៉ាវ។ កាលពីខែឧសភា សាឡាងដែលដឹកមនុស្សជាង ៨០០នាក់បានរត់ចូលចតក្នុងទឹករាក់នៃខេត្ត East Nusa Tenggara ហើយបានជាប់គាំងអស់រយៈពេលពីរថ្ងៃមុនពេលត្រូវបានគេបណ្តេញចេញ៕

Khcct banner

អត្ថបទទាក់ទង