Yearendyearend1140x150

សម្តេច ហ៊ុន សែន ពិនិត្យឃើញពលរដ្ឋពាក់ម៉ាសការពារកូវីដ-១៩មានតិចតួច

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិនិត្យឃើញពលរដ្ឋពាក់ម៉ាសការពារកូវីដ១៩មានការធ្លាក់ចុះ។ នេះបើតាមការសង្កេតរបស់សម្តេច ខណៈពេលកំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធផលផ្សេងៗរបស់ខេត្តនេះ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងពេលធ្វើដំណើរតាមផ្លូវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កេតឃើញទៀតថា មានប្រជាពលរដ្ឋចំនួនតិចតួចប៉ុណ្ណោះ ដែលពាក់ម៉ាស់ការពារជំងឺកូវីដ១៩ នៅពេលធ្វើដំណើរចេញក្រៅផ្ទះ។

សម្តេច ហ៊ុន សែន បានសរសេរក្នុង Facebook ថា «ដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធផលផ្សេងទៀត នៅក្នុងខេត្តមួយនេះ។ ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញថា ពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ ចំណែកការពាក់ម៉ាស់ការពារកូវីត១៩ ពិនិត្យឃើញថា មានពាក់តិចតួចប៉ុណ្ណោះ»។

ចំពោះបញ្ហាជំងឺកូវីដេ១៩ សម្តេចតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋ ថែរក្សាអនាម័យ ពាក់ម៉ាសពេលចេញក្រៅ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុល និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការពារជំងឺកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង