Cc time
Cct850x100 1
Sme laon web banner(1800 x 300)

កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២៧ម៉ឺននាក់សម្រាប់ចុងសប្ដាហ៍ទី៤ ខែឧសភានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួន២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,៦៣៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៦,២៥១នាក់, ខេត្តបាត់ដំបង ៣៩,៩២៩នាក់, រាជធានីភ្នំពេញ ៣៦,២៨២នាក់, ខេត្តកំពត ៣១,១២១នាក់, ខេត្តសៀមរាប ១៩,៧៨២នាក់, ខេត្តកែប ១២,៨៣៦នាក់, ខេត្តកំពង់ស្ពឺ ១១,៥៤៥នាក់ និងខេត្តពោធិ៍សាត់ ១០,៨៤៥នាក់។

ក្រសួងបញ្ជាក់ថា តួលេខខាងលើ មានការថមថយប្រមាណ៩.៥១% ធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែនៅតែមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។ តាមពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។

ទន្ទឹមនឹងនេះ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។

ដោយឡែក កម្មករ-កម្មការនីក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង។ នេះបើតាមក្រសួងទេសចរណ៍៕

Khcct banner

អត្ថបទទាក់ទង