Yearendyearend1140x150

គម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦ សម្រេចបាន៩៤%

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ គម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦ សម្រេចបាន៩៤%មកទល់ពេលបច្ចុប្បន្ននេះ។ គម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦នេះ ត្រូវបានដឹកនាំចុះត្រួតពិនិត្យដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះគណៈប្រតិភូក្រសួង និងក្រុមអ្នកជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

គម្រោងជួសជុលថែទាំកំណាត់ផ្លូវនេះ មានប្រវែងសរុបចំនួន ៤៩,៨៨ គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ក្រាលបេតុងកៅស៊ូ(AC)ចន្លោះពី៥ ទៅ ១០សង់ទីម៉ែត្រ ក្រោមឥណទានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ១០.៤២០.៥២២ ដុល្លារសហរដ្ឋអាមេរិក។

គម្រោងនេះចំណាយរយៈពេល១៨ខែ ជួសជុលថែទាំដោយក្រុមហ៊ុនPoly Changda Engineering Co.,Ltd ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនKorea Consultants International (KCI) បានចាប់ផ្ដើមអនុវត្តគម្រោងតាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះសម្រេចបាន៩៤%ហើយ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំលើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបយើងអាច ធ្វើផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ផ្លូវជាតិលេខ៦
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង