Cct850x100 1

រឿងរ៉ាវប្រជាជនសំខាន់ៗដែលលោកស៊ីជីន ភីង យកចិត្តទុកដាក់ក្នុងមហាសន្និបាតនៃសភាទាំងពីរ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។រូបភាពពីទីភ្នាក់ងារព័ត៌មានស៊ីនហួ

ចិន៖តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចាត់ទុក ”ការរំពឹងទុកចំពោះជីវភាពល្អបវររបស់ប្រជាជន” ជាគោលដៅកាន់អំណាចរបស់បក្សកុម្មុយនិស្តចិនជាប់រហូត។

ក្នុងថ្ងៃទី១នៃការបើកមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោកស៊ី ជីនភីងបានអញ្ជើញចូលរួមការពិគ្រោះពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលជាមួយតំណាងប្រជាជននៃគណៈប្រតិភូតំណាងប្រជាជនខេត្តម៉ុងហ្គោលីក្នុង។ លោកស៊ីជីនភីងបានលើកឡើងពីសំណួរតែមួយជាច្រើនលើកគឺ” ជំងឺឆ្លងឆ្នាំនេះបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងទេ?”

ប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងពីជំងឺឆ្លង លោកស៊ី ជីនភីង បានគូសបញ្ជាក់ថា ត្រូវពឹងផ្អែកទៅលើប្រជាជនយ៉ាងជិតស្និទ្ធ ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីដោះស្រាយបញ្ហាជាក់ស្តែងខាងវិស័យការងារ អប់រំ ការធានាក្នុងសង្គម សុខាភិបាល ការស្នាក់នៅនិងការចិញ្ចឹមជីវិតក្នុងវ័យជរាជាដើមដែលជាបញ្ហាប្រជាជនបានយកចិត្តទុកដាក់ ខំប្រឹងធ្វើឱ្យប្រជាជនមើលឃើញពីការប្រែប្រួលនិងទទួលបានផលប្រយោជន៍ជាក់ស្តែង ។

ជានិច្ចកាល ប្រជាកសិកររាប់រាយលាននាក់តែងតែជាការនឹកនារបស់លោកស៊ីជីនភីង ។ លោកស៊ីជីនភីងយល់ឃើញថា នៅឆ្នាំ២០២០ ប្រទេសចិនមិនត្រឹមតែត្រូវខំប្រឹងពុះពារផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ១៩ ដើម្បីយកឈ្នះទាំងស្រុងលើយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងត្រូវបន្តជំរុញយ៉ាងខ្លាំងនូវការធ្វើទំនើបភាវូបនីយកម្មកសិកម្មក្នុងបរិបទថ្មី ដើម្បីធ្វើឱ្យកសិករសម្រេចបាននូវជីវភាពធូរធារដូចអ្នកក្រុងដែរ ។

បន្ទាប់ពីកើតមានជំងឺឆ្លង លោកស៊ីជីនភីងបានផ្តល់អនុសាសន៍ជាច្រើនលើកឱ្យខំប្រឹងពេញទំហឹងក្នុងការជួយសង្រ្គោះអ្នកជំងឺគ្រប់រូប។ ទាក់ទិននឹងបញ្ហាឱកាសការងារ ការចូលរៀន ការធានាក្នុងសង្គមនិងការស្តារសុខភាពផ្លូវចិត្តជាដើមរបស់ប្រជាជនខេត្តហ៊ូប៉ីចំនួន៦០លាននាក់ លោកយកចិត្តទុកដាក់ក្រៃលែងដោយបានបញ្ជាឱ្យអនុវត្តវិធានការមួយចំនួនដែលមជ្ឈិមបក្សបានដាក់ចេញដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់ខេត្តហ៊ូប៉ី ក៏ដូចជាលើកទឹកចិត្តគ្រប់មជ្ឈិដ្ឋាននៃខេត្តហ៊ូប៉ីឱ្យប្រកាន់ស្មារតីឧស្សាហ៍ព្យាយាមផងដែរ។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕

ពាក្យទាក់ទង: ចិន
Khcct banner

អត្ថបទទាក់ទង