Yearendyearend1140x150

គម្រោងវិនិយោគ៣៨ក្នុ្ងងខេត្តកណ្តាល ត្រូវផ្អាកដោយសារបញ្ហាកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/
អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ 

ខេត្តកណ្តាល៖ នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ គម្រោងវិនិយោគក្នុ្ងងខេត្តកណ្តាលចំនួន៣៨ត្រូវផ្អាកដោយសារបញ្ហាកូវីដ។ អ្នកមកបណ្តាក់ទុនក្នុងខេត្តកណ្ដាល ពាក់ព័ន្ធនឹងការធ្វើរោងចក្រ និងសហគ្រាសសាធារណៈពាក់ព័ន្ធទៅនឹងសណ្ឋាគារ លំនៅដ្ឋាន បុរីជាដើម គឺស្ថិតនៅក្នុងស្ថានភាពនៅទ្រឹង ពោលគឺមិនមានការវិនិយោគបន្ថែមទៀតទេ។

អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលបានធ្វើការយកថវិកាគុណប្រយោជន៍ខេត្ត ដែលជាការសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចំនួន៣៣ពាន់លាន ៤៨លានរៀល មកធ្វើការអភិវឌ្ឍលើគម្រោងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច បរិស្ថាន និងផ្នែករដ្ឋបាលខេត្ត។

ឯកឧត្តមអភិបាលខេត្តកណ្តាលបានបន្តថា បើប្រៀបធៀបនឹងឆ្នាំ២០១៩ ខេត្តកណ្តាលមានថវិកាគុណប្រយោជន៍ខេត្ត និងឥណទានបន្ថែមរហូតដល់១៩ពាន់លាន ៤៧៣លានរៀល ដែលមានគម្រោងរហូតដល់ ១៥៥គម្រោង ហើយគម្រោងទាំងអស់នេះ នៅពេលដែលការអភិវឌ្ឍប្រទេសជាតិ នៅក្នុងខេត្តកណ្ដាលនឹងល្អប្រសើរជាបន្តបន្ទាប់។

តែយ៉ាងណាក៏ដោយ ឯកឧត្តមអភិបាល បានលើកឡើងថា បើទោះបីជាគម្រោងវិនិយោគក្នុ្ងងខេត្តកណ្តាលមួយចំនួនត្រូវផ្អាកដោយសារបញ្ហាកូវីដក៏ដោយ ប៉ុន្តែនៅតាមស្រុក តាមរបៀបនៃការប្រមូលពន្ធដារនៅតែល្អ ហើយការធ្វើគម្រោងបម្រើសាធារណៈគឺនៅតែបំរើប្រជាពលរដ្ឋបានល្អ ដោយគិតតាមជំហានបន្តបន្ទាប់ និងទៅតាមកម្រិតលទ្ធភាពដែលមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង