Cc time
Cct850x100 1
Itt 0  web banner

ឡាវបើកប្រតិបត្តិការរុករករ៉ែរូបិយប័ណ្ណគ្រីបតូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ម៉ាស៊ីនសម្រាប់ទុក Miningរបស់ឡាវ

វៀងច័ន្ទ៖ ប្រទេសឡាវ បានបើកដំណើរការជាផ្លូវការនូវប្រតិបត្តិការរុករករ៉ែរូបិយប័ណ្ណនៅក្នុងស្រុក Bachiang Chaleunsouk ខេត្តចំប៉ាសាក់។ ពិធីសម្ពោធគម្រោងនេះធ្វើឡើងដោយក្រុមហ៊ុន Lao Crypto Mining និង AIF Group នៅចំពោះមុខអភិបាលខេត្តចំប៉ាសាក់ លោក Vilayvong Bouddakham រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ។

ទស្សនាវដ្ដី Stock Focus Magazine រាយការណ៍ថា ក្រុមហ៊ុនថៃ United Power of Asia (UPA) បានបណ្តាក់ទុនចំនួន ៨២០ លានបាត និងឧបករណ៍ជីកយករ៉ែចំនួន ៤,០០០ ក្នុងភាពជាដៃគូជាមួយ AIF Group ដើម្បីជីកយករ៉ែរូបិយប័ណ្ណឌីជីថលនៅក្នុងប្រទេសឡាវ។ កាលពីខែមីនា ក្រុម United Power of Asia និង AIF បានសហការគ្នាទិញម៉ាស៊ីនជីកយករ៉ែរូបិយប័ណ្ណគ្រីបតូចំនួន ៤,៩០០ ក្នុងតម្លៃប្រហែល ៤០០ លានបាត (១៣ លានដុល្លារអាមេរិក)។Lao Crypto Mining និង AIF Group សហការជាមួយ United Power of Asia គ្រោងនឹងបង្កើនការជីកយករ៉ែរបស់ពួកគេដើម្បីកំណត់ដាក់ម៉ាស៊ីនបន្ថែមប្រហែល ៦,០០០គ្រឿង នៅចុងឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ លោក Bounchom Ubonpaseuth បាននិយាយកាលពីឆ្នាំ ២០២១ នៅរដ្ឋសភាថា ការជីកយករ៉ែរូបិយប័ណ្ណគ្រីបតូអាចរួមចំណែកជាច្រើនដល់ចំនួនប្រាក់ឡាវ LAK ២៨,៩៦៣ ពាន់លាននៅក្នុងប្រាក់ចំណូលដែលបានព្យាករណ៍សម្រាប់ប្រទេសក្នុងឆ្នាំ ២០២២ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលឡាវបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនប្រាំមួយធ្វើពាណិជ្ជកម្ម និងរុករករូបិយប័ណ្ណគ្រីបតូនៅក្នុងខែកញ្ញាឆ្នាំមុន ខណៈដែលក្រសួងពាក់ព័ន្ធត្រូវបានគេប្រាប់ឱ្យធ្វើសេចក្តីព្រាងបទប្បញ្ញត្តិគ្រប់គ្រងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ៕

Khcct banner

អត្ថបទទាក់ទង