Yearendyearend1140x150

ភូមិមួយចំនួននៅវៀតណាមរងគ្រោះដោយសារទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទឹកជំនន់នៅ Lang Son ភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២

ហូជីមិញ៖ ភ្លៀងធ្លាក់មួយមេធំនៅតំបន់ភ្នំភាគខាងជើងវៀតណាបានបណ្តាលឲ្យទឹកជំនន់ជនលិចភូមិមួយចំនួនក្នុងប្រទេសវៀតណាម នេះបើយោងតាមការផ្សាយរបស់កាសែតវៀតណាម VN Express។

មន្រ្តីវៀតណាមបានឲ្យដឹងថា តំបន់សម្ពាធទាបលើភាគខាងជើងប្រទេសវៀតណាមនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីយប់ថ្ងៃសុក្រដល់ថ្ងៃសៅរ៍ ជាមួយនឹងតំបន់ភ្នំដែលមានភ្លៀងធ្លាក់ក្នុងកម្រិត ១០០ មីលីម៉ែត្រ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ។ មន្រ្តីបន្តថា ចាប់ពីយប់ថ្ងៃសៅរ៍ដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ តំបន់សម្ពាធទាបនឹងផ្លាស់ទីឆ្ពោះទៅទីក្រុងហាណូយ និងតំបន់ផ្សេងទៀតនៅតំបន់វាលទំនាប ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២៥០ មីលីម៉ែត្រ មុននឹងស្រកចុះ។ ជំនន់ទឹកភ្លៀងអាចធ្វើឲ្យទឹកទន្លេហូរចូលក្នុងតំបន់ និងបង្កជាជំនន់ចាប់ពីយប់ថ្ងៃសៅរ៍ ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយទឹកកើនឡើងប្រហែល ២-៥ ម៉ែត្រពីលើ និងកម្ពស់ ១,៥-៣ ម៉ែត្រ។

ដោយឡែកភ្លៀងធ្លាក់ខ្លាំងក៏នឹងមកដល់ខេត្ត Thanh Hoa និង Nghe An នៅភាគខាងជើងប្រទេសវៀតណាម ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ ជាមួយនឹងទឹកភ្លៀងរហូតដល់ ២៥០ មីលីម៉ែត្រ។ មជ្ឈមណ្ឌលនេះបានព្រមានពីហានិភ័យទឹកជំនន់ និងការហូរច្រោះនៅតំបន់ភ្នំភាគខាងជើងផងដែរ។

ទន្ទឹមនឹងនេះ នៅតំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម មានភ្លៀងធ្លាក់ជាច្រើនថ្ងៃកន្លងមកនេះ ខណៈដែលខ្យល់មូសុងចូលមកដល់ ក្នុងរយៈពេល 3-5 ថ្ងៃខាងមុខ តំបន់ទាំងពីរនឹងបន្តមានភ្លៀងធ្លាក់រហូតដល់ ៨០ មីលីម៉ែត្រ ជាពិសេសនៅពេលព្រលប់។

គណៈកម្មាធិការជាតិដឹកនាំការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានស្នើដល់មូលដ្ឋានកាលពីថ្ងៃសុក្រ ពិនិត្យមើលលំនៅដ្ឋាននៅជិតទន្លេ អូរ ស្រះ ទំនប់ និងតំបន់ផ្សេងទៀតដែលងាយរងគ្រោះដោយទឹកជំនន់ និងទឹកជន់លិច ហើយមានផែនការជម្លៀសខ្លួនរួចរាល់សម្រាប់អនុវត្តនៅពេលខ្លីខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង