Yearendyearend1140x150

សម្តេចស ខេង បញ្ជាដល់សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនទប់ស្កាត់ការលួចឆ្លងកាត់ព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង បានចេញបញ្ជាជាថ្មីដល់បណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន។បទបញ្ជារបស់សម្តេច បែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេច មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះបើទោះបីជាយើងបានបិទច្រកចេញ-ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ-ចូលនៅតាមច្រករបៀង ដូចនេះសមត្ថកិច្ចនៅតាមបណ្តាខេត្តត្រូវយកចិត្តទុកដាក់បន្ថែម។

មួយវិញទៀត សម្តេចបានបន្ថែមទៀតថា “ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅ ក៏ខុស អ្នកនាំ ក៏ខុសច្បាប់ដូចគ្នា”។

ក្នុងឱកាសនោះដែរ សម្តេចស ខេន បានស្នើទៅដល់សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមានការពាក់ព័ន្ធត្រូវរួមគ្នា ទប់ស្កាត់ដើម្បីកុំឱ្យមានការលួចឆ្លងកាត់ខុសច្បាប់ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ច្រកព្រំដែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង