Yearendyearend1140x150

ថៃនឹងប្រជុំពិនិត្យ«ការបើកច្រកព្រំដែន»ផ្នែកខ្លះនៅប៉ោយប៉ែត

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ថៃ៖ អាជ្ញាធរខេត្តស្រះកែវ នឹងមានកិច្ចប្រជុំមួយស្តីពីការបើកច្រកព្រំដែនផ្នែកខ្លះនៅច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យប្រជាជនពលរដ្ឋដែលរស់នៅតាមជួរព្រំដែននាំចេញនាំចូល(រទេះរុញ) មានជីវភាពល្អប្រសើរឡើងវិញ។ នេះបើតាមសេចក្តីប្រកាសជាភាសាថៃនៃសាលាកណ្តាលខេត្តស្រះកែវ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស អជ្ញាធរខេត្តស្រះកែវ នឹងមានកិច្ចប្រជុំមួយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្តីពីការបើកច្រកព្រំដែនប៉ោយប៉ែតឡើងវិញ។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅបន្ទប់ប្រជុំសាលាស្រុកអារញ្ញ វេលាម៉ោង១៣:៣០នាទី។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានផ្តល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ថា កិច្ចប្រជុំនេះគឺធ្វើឡើងតែភាគីខាងថៃតែប៉ុណ្ណោះ។ ចំណែកឯកម្ពុជា គឺពុំទាន់មានដំណឹងថានឹងត្រូវបើកកិច្ចប្រជុំនោះទេ ហើយក្រោយពេលប្រជុំហើយភាគីខាងថៃ នឹងផ្តល់ដំណឹងមកវិញនាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ការប្រជុំរបស់ថៃនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា ភាគីថៃបានទទួលបាននូវសៀវភៅ(ឯកសារ) ស្នើរសុំពីភាគីខាងខ្មែរដែលជាតំណាងឲ្យប្រជាពលរដ្ឋស្នើសុំនាំចេញនាំចូល(រទេះរុញ) ដើម្បីឲ្យភាគីខាងថៃគិតដល់ បញ្ហាជីវភាពរបស់ប្រជាជនរស់នៅជួរព្រំដែនឲ្យមានភាពល្អប្រសើរ ដាក់ទៅអភិបាលខេត្តអរញ្ញ ដើម្បីពិនិត្យអនុញ្ញាត្តឲ្យមានការចេញចូញ(រទេះរុញ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ច្រកព្រំដែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង