Cc time
Cct850x100 1
Itt 0  web banner

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ព្រមព្រៀងបើកទេសចរណ៍ផ្លូវគោក និងអាកាសឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ SPM Page

អាម៉េរិក៖ ក្នុងជំនួបពិភាក្សាទ្វេរភាគីរវាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម។ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាថា ធ្វើយ៉ាងណា ឱ្យប្រទេសទាំង២ បានបើកទេសចរណ៍ឡើងវិញទាំងស្រុង ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា។

ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ដែលសេដ្ឋកិច្ចកំពុងដំណើរការយ៉ាងល្អប្រសើរ ដោយការនាំចេញបានកើនឡើង ដោយក្នុងឆ្នាំ២០២០ និង២០២១ មានការកើនឡើងប្រមាណ ៣៣% ហើយ ៤ខែដំបូងឆ្នាំនេះ ក៏មានការឡើងច្រើនទៀត ខណៈការនាំចេញទៅអាមេ៉រិក មានការឡើងដល់ទៅ ៤០% ឯណោះ។ ចំណែកប្រមូលចំណូលពន្ធចូលថវិកាជាតិ គឺមានការកើនឡើងប្រមាណ ៤៣%។

សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរ ពីការព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជា ក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។

បន្ថែមលើនេះ ភាគីទាំង២ ក៏បានពិភាក្សាពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលថា បានសម្រេច ៦%ទៀត នៅឆ្នាំ២០២២នេះ ដោយនឹងគ្រោងនឹងចុះហត្ថលេខា ក្នុងឆ្នាំនេះ ខណៈដែលការចរចារសម្រេចបាន ៦%បន្ថែមនេះ កម្ពុជា-វៀតណាម បានធ្វើការចរចារប្រមាណ៣ឆ្នាំ ដែល ៦%បន្ថែមទៀតបូកទៅបាន៩០%។

ប្រភពរូប៖ SPM Page

នៅក្នុងជំនួបនេះ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់ សម្តេច នាយករដ្ឋមន្ត្រី ជាពិសេស ពាក់ព័ន្ធបញ្ហាតំបន់ និង អន្តរជាតិ ជាពិសេស ការសម្របសម្រួល ឱ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលនេះ។ មួយវិញទៀត ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីសម្តេច ដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយក៏បានកោតសរសើរនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅមីយ៉ាន់ម៉ាកន្លងទៅនេះ ។

ជាមួយនឹងការសាទរចំពោះសមិទ្ធផលរបស់កម្ពុជា ជាពិសេស ការគ្រប់គ្រងកូវីដ១៩ បានល្អ ឯកឧ្តតម នាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា ការគ្រប់គ្រងកូវីដ១៩បានល្អ គឺល្អសម្រាប់ការជំរុញសេដ្ឋកិច្ចឱ្យមានការលូតលាស់ឡើងវិញ៕

ប្រភពរូប៖ SPM Page


Khcct banner

អត្ថបទទាក់ទង