Yearendyearend1140x150

ច្រកព្រំដែនវៀតណាម-ឡាវបើកឡើងវិញបន្ទាប់ពីកូវីដធូរស្បើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនជាតិវៀតណាមបំពេញបែបបទចូលប្រទេសឡាវតាមច្រកព្រំដែន Nam Can ក្នុងខេត្ត Nghe An ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២២

ហូជីមិញ៖ ច្រកទ្វារតាមព្រំដែនវៀតណាម-ឡាវបានដំណើរការឡើងវិញនៅក្នុងខែនេះ បន្ទាប់ពីជំងឺកូវីដ១៩បានធូស្បើយឡើងវិញ។

បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថាកាលពីម្សិលមិញនេះ អ្នកបើកបរគ្រាន់តែត្រូវការបញ្ជាក់ថា ពួកគេបានទទួលវ៉ាក់សាំងចំនួនពីរដូស ដើម្បីឆ្លងកាត់ច្រកព្រំដែនឡាវបាវ ក្នុងស្រុក Huong Hoa នៃខេត្ត Quang Tri ភាគកណ្តាលប្រទេសវៀតណាម ច្បាប់ដដែលនេះត្រូវបានអនុវត្តសម្រាប់អ្នកធ្វើដំណើរផ្សេងទៀតដែលចង់ឆ្លងព្រំដែន។ ព្រំដែនវៀតណាម-ឡាវ រត់ចម្ងាយ ២,១៦១ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ១០ នៅភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម។ អាជីវកម្មវៀតណាមជាធម្មតាធ្វើពាណិជ្ជកម្មជាមួយអ្នកលក់នៅប្រទេសឡាវ។ ដោយពីមុនត្រូវបានកំណត់ថា គ្រប់យានជំនិះទាំងអស់ត្រូវតែប្តូរអ្នកបើកបរដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្រោមពិធីសារនេះ បន្ទាប់ពីយានជំនិះទៅដល់ច្រកព្រំដែន ពួកគេនឹងផ្លាស់ទីទៅតំបន់ជាក់លាក់មួយសម្រាប់នីតិវិធីផ្លាស់ប្តូរអ្នកបើកបរ ដែលអ្នកបើកបរទីមួយស្នាក់នៅក្នុងប្រទេសឡាវ និងទីពីរគឺតៃកុងឡានថ្មី។ ប្រតិបត្តិការធម្មតាក៏ត្រូវបានដំណើរការឡើងវិញនៅច្រកព្រំដែន La Lay ក្នុងខេត្ត Quang Tri និងច្រកព្រំដែន Nam Can ក្នុងខេត្ត Nghe An។

ជាមួយគ្នានេះដែរកាលពីថ្ងៃច័ន្ទ ឆ្មាំព្រំដែនខេត្ត Nghe An បានបញ្ចប់នីតិវិធីសម្រាប់មនុស្សជាង ៣០ នាក់ ដោយជនជាតិវៀតណាមចូលប្រទេសឡាវដើម្បីធ្វើការ និងជនជាតិឡាវមកប្រទេសវៀតណាមដើម្បីសិក្សា ក្រៅពីរថយន្តចំនួន ៥ គ្រឿងដែលដឹកទំនិញពីវៀតណាមទៅឡាវ។ រដ្ឋាភិបាលឡាវកាលពីថ្ងៃទី៧ ខែឧសភា បានប្រកាសបើកដំណើរការឡើងវិញនូវច្រកអន្តរជាតិទាំងអស់ ដោយអនុញ្ញាតឲ្យអ្នកទទួលថ្នាំបង្ការអាចចូលប្រទេសបានដោយមិនមានតម្រូវការធ្វើតេស្តណាមួយឡើយ។ ជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ឬពលរដ្ឋឡាវដែលមានវិញ្ញាបនបត្រចាក់វ៉ាក់សាំងអាចចូលប្រទេសវៀតណាមដោយមិនចាំបាច់ពិនិត្យ ឬធ្វើតេស្តរក កូវីដ១៩ នៅពេលមកដល់តាមផ្លូវគោក ផ្លូវអាកាស ឬផ្លូវទឹក។

គួរបញ្ជាក់ថាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងក្នុងប្រទេសឡាវ នឹងពលរដ្ឋបរទេស និងអ្នករស់នៅដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ត្រូវធ្វើតេស្តរហ័សយ៉ាងហោចណាស់ ៤៨ ម៉ោងមុនពេលចេញដំណើរ និងបង្ហាញលទ្ធផលនៅពេលមកដល់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង