Cc time
Cct850x100 1
Itt 0  web banner

ប្រធានក្លិប«ភ្នំពេញក្រោន»ទទួលមរណភាពក្នុងអាយុ៤១ឆ្នាំដោយរោគាពាធ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោន លោកឧកញ៉ា ឬទ្ធី សំណាង បានទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ។ នេះបើតយោងតាមសាររំលឹកទុក្ខរបស់ក្លិបភ្នំពេញក្រោន។ ក្លិបភ្នំពេញក្រោន បានសំដែងមរណទុក្ខជាមួយលោកស្រី ភូ ឈាលីន និងក្រុមគ្រួសារចំពោះការបាត់បង់លោក ឫទ្ធី សំណាង។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្រាប់គ្រប់ៗគ្នានៅក្លិបភ្នំពេញក្រោន មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូបដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើមដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក»។ 

Khcct banner

អត្ថបទទាក់ទង