Yearendyearend1140x150

ចិន៖ការប្រកាន់បដិបក្ខនឹងធ្វើឱ្យ អាមេរិក-ចិន ប៉ះពាល់ទាំងសងខាង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង់ យី។ប្រភពរូបភាព ទីភ្នាក់ងារព័ត៌មានស៊ីនហួ

ចិន៖សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង់ យី នៅថ្ងៃទី ២៤ ខែឧសភា បានថ្លែងនៅក្រុងប៉េកាំង​ថា ចិននិងអាមេរិកសុទ្ធតែត្រូវមានទំនួលខុសត្រូវសំខាន់ចំពោះពិភពលោក ហេតុនេះហើយគួរតែដោះស្រាយទំនាក់ទំនងទ្វេភាគីក្នុង​អាកប្បកិរិយាមានទំនួលខុសត្រូវចំពោះមនុស្សជាតិ ។

នៅថ្ងៃដដែល កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានបើកធ្វើសន្និសីទសារព័ត៌មាន ។ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក វ៉ាង យីបានលើកឡើងថា ចិននិងអាមេរិកសុទ្ធតែត្រូវមានទំនួលខុសត្រូវសំខាន់ចំពោះពិភពលោក ហេតុនេះគួរតែដោះស្រាយទំនាក់ទំនងទ្វេភាគីក្នុងអាកប្បកិរិយាមានទំនួលខុសត្រូវចំពោះមនុស្សជាតិ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអាមេរិក ដើម្បីបង្កើតទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយភាពសម្របសម្រួល កិច្ចសហប្រតិបតិ្តការនិងស្ថិរភាព ក្នុងស្មារតីមិនប៉ះទង្គិចគ្នា មិនបដិបក្ខគ្នា គោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។

ទាក់ទិននឹងបច្ចុប្បន្នភាពនិងអនាគតនៃទំនាក់ទំនងរវាងចិននិងអាមេរិក លោក វ៉ាង យីបានលើកឡើងថា ប្រទេសចិនបានផ្តួចផ្តើមគំនិតជាប់រហូតថា ប្រទេសចិនចិននិងអាមេរិកមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង នេះជាការបូកសរុបពីមេរៀននិងបទពិសោធន៍រាប់សិបឆ្នាំកន្លងមក វាមានតម្លៃសម្រាប់ភាគីទាំងពីរចងចាំជារៀងរហូត ។ តាមពិត ចិននិងអាមេរិកពិតជាមានការខ្វែងគំនិតគ្នាលើចំណុចជាច្រើនមែន ប៉ុន្តែនេះមិនមែន​មានន័យថាគ្មានឱកាសធ្វើកិច្ចសហប្រតិបតិ្តការនោះឡើយ ។ ព្រមជាមួយគ្នាដែរ ប្រទេសចិនក៏ចាំបាច់ត្រូវគាំពារអធិបតេយ្យភាពនិង​បូរណភាពទឹកដីរបស់ខ្លួន គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនក្នុងការអភិវឌ្ឍ ក៏ដូចជាគាំពារតួនាទីនិងសេចកី្តថ្លៃថ្នូររបស់ប្រជាជនចិនដែលទទួលបានតាមរយៈការតស៊ូយ៉ាងលំបាកលំបិនផងដែរ ៕នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង